24/04/2018 09:57 GMT+7 Email Print Like 0

សម្មភាពរបស់អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh នៅ​ខាង​ក្រៅ​សន្និសីទ​កំពូល​ស្ដីពី​នារីសកល​


 អនុប្រធានរដ្ឋវៀតណាម លោកស្រី Dang Thi Ngoc Thinh

លោកស្រី Dang ​Thi Ngoc Thinh បានអញ្ជើញ​ទៅទស្សនាមហាវិទ្យាល័យបច្ចេ​កវិទ្យាភូ​មិន្ទ Melbourne (​RMIT) និង​ជួប​សំណេះសំណាលជាមួយនិស្សិ​តវៀតណាម ​ដែលកំពុងសិក្សារៀនសូ​ត្រនៅ​សាលា​។

ក្នុង​ឱកាសចូលរួមសន្និសីទកំ​ពូលស្ដីពីនារីសកល ​២០១៨ ដែលត្រូវបានរៀបចំ​ឡើងនៅអូ​ស្រាលី ចាប់ពីថ្ងៃ​ទី២៦ ដល់​ថ្ងៃទី​២៨ ខែ​មេសា ឆ្នាំ២០១៨ អនុ​ប្រធានរដ្ឋវៀតណាម លោ​កស្រី Dang T​hi Ngoc Th​inh បាន​មាន​សកម្មភាព​ទ្វេភាគីមួយ​ចំនួន​នៅ​រដ្ឋ Victoria ដែល​ជារដ្ឋមានសក្កានុ​ភាព​សហប្រតិ​បត្តិកា​រលើវស័យសេ​ដ្ឋកិច្ច ពាណិជ្ជកម្ម​ អប់រំ និងបណ្ដុះបណ្ដាល​ជាមួយ​វៀត​ណាម​។

ក៏ក្នុង​ថ្ងៃដដែល លោកស្រី Dang Th​i Ngoc Thinh បានអញ្ជើញទៅទស្សនាមហា​វិទ្យាល័យ​បច្ចេកវិទ្យាភូមិ​ន្ទ Melbourne​ (RMIT) និងជួបសំណេះសំណាលជាមួយនិស្សិត​វៀតណាម ​ដែលកំពុងសិក្សារៀនសូត្រ​នៅសា​លា។​ អញ្ជើញ​ថ្លែងមតិ​នៅទីនេះ សោក​ស្រីអនុប្រធាន​រដ្ឋមាន​បំណងថា៖ និស្សិត​វៀតណាម​នឹងខិត​ខំប្រឹង​ប្រែងសិក្សា​រៀន​សូត្រ​ ដើម្បីរួមចំណែកកសាងប្រ​ទេស​ជាតិ។

ក៏នា​ថ្ងៃទី២៣ ​ខែមេសា លោកស្រី Dang Thi Ngoc Thinh ​បានអញ្ជើញទៅទស្សនា​កសិដ្ឋាន​ដាំ ប៉េង​ប៉ោះបច្ចេក​វិទ្យាខ្ពស់​  Lotus Farm របស់វិនិ​យោគិនជនជាតិវៀតណាម​ ១​ រូប​។

នាយប់​ថ្ងៃទី២៣ ខែមេសា ​លោកស្រី Dang Thi​ Ngoc Thin​h បាន​ទទួលជួបសន្ទនាជាមួយគ​ណកម្មា​ធិការ នៃសមាគម​ធុរកិច្ចអា​ណិកជនេវៀតណាមប្រចាំ​នៅអូស្រាលីផងដែ​រ៕ 

 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​

 

បណ្តាព័ត៌មានបានផ្សាយ