10/04/2015 14:01 GMT+7 Email Print Like 0

សម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ីសង្ឃឹមនឹងចុះហត្ថលេខា FTA ជាមួយវៀតណាមយ៉ាងឆាប់ៗ



 
រដ្ឋមន្ត្រីសេដ្ឋកិច្ចនៃសម្ព័ន្ធសេដ្ឋកិច្ចអឺរ៉ុប-អាស៊ី (EAES) លោកស្រី Tatyana Valovaya
 
នាថ្ងៃទី៨ ខែមេសា ឆ្នាំ២០១៥ ​បានប្រកាសថា កិច្ចព្រមព្រៀងស្តីពីតំបន់សេដ្ឋកិច្ច​ពាណិជ្ជកម្មសេរី​រវាង EAES ​និងវៀតណាម អាចមានសុពលភាពក្នុងឆ្នាំ២០១៥ ក្រោយពេលបានចុះហត្ថលេខា។ ថ្លែង​មតិក្នុង​ដំណើរ​​ទស្សន​ស​កិច្ចនៅរដ្ឋធានីប៉ារីស (បារាំង) លោកស្រី Valovaya បានឲ្យដឹងថា EAES កំពុង សង្ឃឹមថា កិច្ច​ព្រមព្រៀងអំពី FTA ជាមួយវៀតណាមនឹងបានចុះហត្ថលេខានាឆ្នាំ២០១៥នេះ ហើយឯកសារ​នោះ​នឹង​មាន​សុពលភាពភ្លាមក្នុងឆ្នាំ២០១៥។

ទាក់ទិនដល់ការវាយតម្លៃអំពីសក្តានុភាពសេដ្ឋកិច្ចរបស់វៀតណាម នាថ្ងៃទី ៨មេសា ក្នុង​ការឆ្លើយ​សំភាស​ជាមួយ​ទីភ្នាក់ងារសាព័ត៌មាន Ria Novosti របស់ រុស្ស៊ី​ អនុរដ្ឋមន្ត្រីក្រសួងអភិវឌ្ឍន៍តំបន់ចុងប៉ូព៌ា លោក Maxim​ Shereikin បានពិនិត្យថា ប្រទេសដូចជាថៃនិងវៀតណាម កំពុងក្លាយទៅជាប្រភពវិនិយោគ​ផ្ទាល់​និង​អះ​អាងនូវជំហានលោតផ្លោះរបស់ខ្លួនលើវិស័យវិនិយោគ៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ