16/07/2015 09:27 GMT+7 Email Print Like 0

សម្ព័ន្ធយុវជនវៀតណាមអុចធូបរំលឹកវិញ្ញាណក្ខ័ន្ធបណ្តាស្តេចហ៊ុង

ស្ថិតក្នុងកម្មវិធីបោះជំរុំរដូវក្តៅវៀតណាម​ឆ្នាំ២០១៥ ក្រោមប្រធាន​បទ “មោទនភាព​វៀតណាម” នាព្រឹកថ្ងៃទី​១៥ខែកក្កដាឆ្នាំ២០១៥​ យុវជននិងនិស្សិត​ជាអណិកជន​វៀតណាម នៅឯបរទេស​ចំនួន​១៦០នាក់​មក​ពីប្រទេស​ចំនួន​២១ បាន​មក​អុចធូប​រំលឹកវិញ្ញាណក័្ខន្ធ បណ្តាសេ្តចហ៊ុង នៅមណ្ឌល​កេរិ៍ដំណែល​ប្រវត្តិសាស្ត្រវិហារ​ហ៊ុង​នៅ​ក្រុង​Viet Tri ខេត្ត​ Phu Tho ភាគខាងជើង​វៀតណាម។ នៅ​ទីនេះ ក្រុម​យុវជន​យុវនារីវៀតណាម នៅឯបរទេស បាន​សម្តែង​នូវអារម្មណ៍​រំភើប​ចិត្ត​រំលឹកវិញ្ញណក័្ខន្ធ បុព្វបុរស​ដែលមាន​គុណូប​ការៈកសាង និងរក្សា​ប្រទេស​ជាតិ។ ទោះបីជានៅឆ្ងាយ​ពីមាតុ​ប្រទេសក្តី ប៉ុន្តែជនវៀតណាម​នៅឯបរទេស ជានិច្ច​កាល ពង្រីក​ស្មារតី​ស្នេហា​ជាតិ ឆ្ពោះទៅប្រភព​ដើម។ ការដែលរៀប​ចំឲ្យអណិកជនវៀត​ណាម ត្រឡប់មក​ស្រុក​កំណើត​លើក​នេះ បាន​សរ​ឲ្យ​ឃើញនូវ​ការ យកចិត្តទុក​ដាក់របស់​បក្ស រដ្ឋ​វៀត​ណាម​ចំពោះ​ជនវៀតណាម នៅឯបរទេស ព្រម​ទាំង​អះអាង​ថា សហគមន៍ជនវៀត​ណាម នៅ​ឯបរទេស​ជាផ្នែកមួយ​មិនអាច​ផ្តាច់ចេញ​បាន​ឡើយ​ហើយ​ជាប្រភព​កម្លាំង និង​ជា​ស្ពាន​​តភ្ជាប់​ដ៏សែន​​សំ​ខាន់ របស់ប្រទេសជាតិផងដែរ៕
 

តាម VOV5-វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ