22/02/2016 09:35 GMT+7 Email Print Like 0

សម្ព័ន្ធយុវជនក្រុងហាណូយបំផុសបុណ្យតេតដាំដើមឈើរំលឹកគុណលោកប្រធានហូជីមិញជានិច្ច

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៦ នៅស្រុក Dong Anh សម្ព័ន្ធយុវជន​កុម្មុយ​និស្ត ហូជីមិញ​ក្រុង​ហាណូយ​បាន​រៀប​ចំ​ពិធី​បំផុស​បុណ្យតេត​ដាំដើម​ឈើរំលឹកគុណ លោកប្រធានហូជីមិញ​ជានិច្ច។ បន្ទាប់ពីពិធី សមាជិក​សម្ព័ន្ធ​យុវជន​លើភូមិ​ភាគ​ស្រុក Dong Anh បានអនុវត្តសកម្មភាពជាច្រើនទៀត ដូចជាស្រោច​ដើម​ឈើ និង​សំអាត​បរិស្ថាន​លើភូមិ​ភាគ​។ លោក Duong Xuan Huong លេខាសម្ព័ន្ធ យុវជន​ ឃុំ Thuy Lam ស្រុក Dong Anh បានឲ្យដឹងថា៖

​“ដាំដើមឈើរួចរាល់ហើយ ជារៀងរាល់​អាទិត្យ​​យើង​ខ្ញុំនឹង​ចាត់​សមាជិក សម្ព័ន្ធ​យុវជន​លើភូមិ​ភាគ​ឲ្យមក​ស្រោច​ទឹក។ បន្ទាប់​មក គឺផ្សព្វ​ផ្សាយ​ទៅកា​ន់ មនុស្សគ្រប់​រូបឲ្យចេះការពារដើមឈើផងដែរ”៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ