20/10/2016 10:44 GMT+7 Email Print Like 0

សម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញចុះហត្ថ​លេខា​លើកម្ម​វិធី​សហការ​ជាមួ​យ​ សមគម​មិត្ត​ភាព​វៀត​ណាម​-កម្ពុជា​


សម្ព័ន្ធយុវជនកម្មុយនិស្តហូជីមិញចុះហត្ថលេខាលើកម្មវិធីសហការជាមួយ សមគមមិត្តភាពវៀតណាម-កម្ពុជា (VNA)

នាថ្ងៃទី១៨ ខែតុលា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ បានប្រព្រឹត្តទៅពិធីចុះ​ហេត្ថ​លេខា​លើកម្ម​វិធី​សហការ​ការ​ងា​ររវាង​​មជ្ឈឹម​សម្ព័ន្ធ​យុវជន​កម្មុយនិស្ត​​ហូជីមិញ និងសមាគមមិត្ត​ភាព​វៀតណាម​-កម្ពុជា ដំណាក់កាល ២០១៦-​២០២​១​។ កម្ម​វិធីសហការនេះនឹងជួយលើក​កំពស់​តួនាទីការ ទទួលខុសត្រូវ​និង​ប្រសិទ្ធភាព​នៃការ​ងារ​សហការ​វាង​ភាគី​ទាំង​ពីរ​ក្នុង​ការងារ​កិច្ចការ​​បរទេស​ប្រជាជន ជាមួយកម្ពុជា​រួមចំណែក​ពង្រឹង​ និងពង្រីក​ទំនាក់​ទំនង​ជិត​​ខាង​មិត្តភាព​ល្អប្រសើ​រ សហប្រតិ​បត្តិការ​លើគ្រប់​វិស័យ រវាងវៀត​ណាម​និង​កម្ពុជា។ តាម​នោះ ភាគី​ទាំង​ពីរ​ប្រមូល​​ផ្តុំ ទៅលើកា​រពិគ្រោះ​យោបល់​ជា​មួយបក្ស និងរដ្ឋអំពីបញ្ហាទាក់ទិនដល់​ការងារ បណ្តុះប​ណ្ដាល​និងសកម្ម​​ភាព​​​ជួប​ប្រាស្រ័យ រវាងយុវជនកុមារជំទង់នៃ​ប្រទេស ទាំងពីរវៀតណាម-​កម្ពុជា​។ ក្រៅពីនោះ ភាគីទាំងពីរ​បាន​សហការ​រៀប​ចំ​សកម្ម​ភាព សមស្រប​ជាក់ស្តែង​ក្នុងបណ្ដា​ទិវាបុណ្សធំៗ នៃប្រទេសទាំងពីរផងដែរ។ បណ្ដាខេត្ត​ក្រុង​​ជិត​នឹង​ខ្សែព្រំដែន​ជាមួយ​កម្ពុជា​ជួយ​ឧបត្ថម្ភ​ជំរុញ​ការ​បង្កើត​ពង្រឹង និងអភិវឌ្ឍន៍សមាគម​មិត្តភាព​វៀត​ណាម-កម្ពុជា​នៅតំបន់​និមួយ​ៗ​តាមការ ផ្តើមគំនិតរបស់សមាគមគ្រប់ជាន់​ថ្នាក់ និង​ផែន​ការ​របស់​មជ្ឈឹម​​សមាគម​​មិត្តភាព​ វៀតណាម​-កម្ពុជា ទៀត​ផង៕
 

តាម VOV5 - វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ