សម្ព័ន្ធមេធាវីវៀតណាមគប្បីលើកកំពស់កំរិតជំនាញដើម្បីដោះស្រាយជំលោះអន្តរជាតិ
មហាសន្និបាតតំណាងមេធាវីទូទាំងប្រទេសលើកទី២ អាណត្តិ ២០១៤-២០១៩ បានបើកនាព្រឹកថ្ងៃទី១៨ ខែ មេសា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយរបស់វៀតណាម។ អញ្ជើញចូលរួមនិងថ្លែងមតិបញ្ជាណែនាំ ប្រធានរដ្ឋវៀតណាមលោក Truong Tan Sang បានក្រើនរំលឹកឡើងវិញនូវខ្លឹមសារនៃសេចក្ដីសំរេចចិត្តលេខ៤៩របស់ការិយាល័យនយោបាយស្ដីពីយុទ្ធសាស្ត្រកែទម្រង់យុត្តិធម៌ដល់ឆ្នាំ២០២០សំដៅកសាងខឿនយុត្តិធម៌ដ៏ស្អាតស្អំ រឹងមាំ ប្រជាធិបតេយ្យ បម្រើប្រជាជននិងមាតុប្រទេស។នេះគឺជារាល់ ការកំណត់ទិសដៅនិងមូលដ្ឋានគត្តិយុត្តដ៏សំខាន់ដើម្បីអភិវឌ្ឍន៍ការងារមេធាវីនៅវៀតណាម។លោក Truong Tan Sang
“សម្ព័ន្ធមេធាវីវៀតណាមត្រូវសហការយ៉ាងស្អិតរមួតជាមួយស្ថាប័នគ្រប់គ្របរដ្ឋនានា បន្តពង្រឹងនិងសុក្រិតការចាត់តាំងពីមជ្ឈឹមដល់តំបន់ ផ្លាស់ប្ដូរថ្មី លើកកំពស់គុណភាព នៃការធ្វើសកម្មភាព ជំរុញការងារបណ្ដុះបណ្ដាល អភិវឌ្ឍន៍ជួរមេធាវី។ មេធាវីម្នាក់ៗ ត្រូវសកម្មហាត់ពត់លត់ដំសីលធម៌ការងារ គោរពច្បាប់ ខិតខំប្រឹងប្រែងសិក្សារៀនសូត្រ លើកកំពស់ឫទ្ធានុភាពនយោបាយ សមត្ថភាពជំនាញ ប្រមូលផ្ដុំបទពិសោធន៍ពី ស្ថានភាពជាក់ស្ដែង សំដៅឆ្លើយតបតម្រូវការនៃប្រទេសជាតិ និងមានសមត្ថភាពគ្រប់ គ្រាន់ដើម្បីចូលរួមអង្គការអន្តរជាតិនិងដោះស្រាយជំលោះអន្តរជាតិផងដែរ៕
តាម VOV5- វិទ្យុសម្លេងវៀតណាម