សម្ព័ន្ធភាពអន្តរជាតិវាយប្រហារតាមជើងអាកាសក្រុង Tikrit ប្រឆាំង IS

សេនាជនជាជន Siite ប្រយុទ្ធជាមួយពួកឧទ្ទាម ISនៅក្រុង Tikrit(រូបថតៈ AFP/TTXVN)
សម្ព័ន្ធភាពអន្តរជាតិប្រឆាំង “រដ្ឋអ៊ីស្លាម” (IS)ស្វ័យប្រកាសដឹកនាំ ដោយអាមេរិកបានវាយប្រហារជាលើកដំបូងទៅ លើបណ្តាគោលដៅរបស់ IS នៅទីក្រុងTikrit ភាគខាងជើងប្រទេសអ៊ីរ៉ាក់ សំដៅជួយទាហានរបស់អ៊ីរ៉ាក់ ដណ្តើម យកទីក្រុងយុទ្ធសាស្រ្តដែលត្រូវ IS ទន្រ្ទានកាន់កាប់នាច្រើនខែកន្លងទៅ។ ក្នុងសេចក្តីប្រកាស១ នាថ្ងៃទី២៥ខែមិនាឆ្នាំ២០១៥ អ្នកនាំពាក្យសេតវិមាន វរៈសេនីយ៍ឯក លោក Steven Warren បានឲ្យដឹងថា រដ្ឋាភិបាលអ៊ីរ៉ាក់ កំពុងសំណូមពរសម្ព័ន្ធភាពអន្តរជាតិ ជួយឧបត្ថម្ភបណ្តាយុទ្ធសាស្រ្តដណ្តើម Tikrit ឡើងវិញ និងយុទ្ធនាការនេះកំពុងប្រព្រឹត្តទៅ។ តាមដំណាងកងកម្លាំងពិសេសរបស់អ៊ីរ៉ាក់ថា នាយប់ថ្ងៃទី២៥ ខែមិនា ឆ្នាំ២០១៥ យន្តហោះរបស់អាមេរិក និងសម្ព័ន្ធភាពចាប់ផ្តើមការវាយប្រហារតាម ជើងអាកាសទៅលើគោលដៅចំនួន១០នៅទីក្រុង Tikrit៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម