24/01/2015 14:28 GMT+7 Email Print Like 0

សម្ព័ន្ធប្រឆាំង IS បើកកិច្ចប្រជុំនៅអង់គ្លេស


រដ្ឋមន្ត្រីការបរទេសអាមេរិកលោក John Kerry

នាថ្ងៃទី​២២ខែមករា​ឆ្នាំ២០១៥​ មន្ត្រីជួរ​មុខពិភពលោក​មកពី​ប្រទេសចំ​នួន២១ បាន​បើកកិច្ច​ប្រ​ជុំ​នៅ​​ទីក្រុង​ឡុង​រ​បស់​អង់គ្លេស សំដៅពិ​ភាក្សាលើ​បណ្តាវិធាន​ការ ប្រឆាំង​នឹងអង្គ​ការរដ្ឋអ៊ី​ស្លាម (IS) ស្វ័យ​ប្រកាស​នៅអ៊ីរ៉ាក់​និងស៊ីរី ព្រម​ទាំង ដោះស្រាយ​រាល់ការគំរាមកំហែង​របស់ពួកឧទ្ទាម​អ៊ីស្លា​ម​នៅ​ទ្វីប​អ៊ឺរ៉ុប។ ក្រោម​ អធិបតី​របស់រដ្ឋមន្ត្រី​ការបរទេស​អង់គ្លេសនិង​អាមេរិក កិច្ចប្រ​ជុំនេះ​បាន​ប្រ​ព្រឹត្ត​​ទៅ ជា​លើកដំ​បូង ដោយ​មាន​ការ​​ចូលរួមរបស់​នាយករដ្ឋមន្ត្រី​អ៊ីរ៉ាក់​លោក Haider​al- Abadi រួម​ជាមួយរ​​ដ្ឋម​ន្ត្រី​ក្នុងបណ្តា​ប្រទេស​សម្ព័ន្ធ​មិត្ត​ប្រឆាំង​ IS ទៀត​ផង។​តាមរដ្ឋ​មន្ត្រីការ​បរទេស​អង់​គ្លេស ​លោក Philip Hammond ថា កិច្ច​ប្រជុំលើកនេះ​នឹង​ប្រមូល​​ផ្តុំពិភាក្សាអំ​ពីរាល់ វិធា​ន​ការ​ហ្វឺក​ហាត់​​ឲ្យកងកម្លាំង​អ៊ីរ៉ាក់​ និងមាន​យុទ្ធសាស្រ្ត​ទូលំទូលាយ​ជាងក្នុង​ការ​​​ប្រឆាំងភេ​រវកម្ម​អន្តរ​ជាតិ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ