16/06/2015 09:41 GMT+7 Email Print Like 0

សម្ព័ន្ធក្រុមហ៊ុនធៀនឡុង

បង្កើននាឆ្នាំ ១៩៨១ និងមានបណ្តាជំហានអភិវឌ្ឍន៍យ៉ាងខ្លាំងក្លាជាបន្តបន្ទាប់រហូតដល់បច្ចុប្បន្ននេះ ក្រុមហ៊ុនភាគហ៊ុន សម្ព័ន្ធក្រុមហ៊ុនធៀនឡុងបានក្លាយជាសម្ព័ន្ធផលិតគ្រឿងសំរាប់ការិយាល័យលេខមួយនៅប្រទេសវៀតណាម មិនត្រឹមតែផ្គត់ផ្គង់ផលិតផលក្នុងស្រុកតែប៉ុណ្ណោះទេ ថែមទាំងនាំចេញទៅជាង ៤០ ប្រទេសលើពិភពលោក។
នៅពេលទើបបង្កើត ក្រុមហ៊ុនធៀនឡុងគឺជាមូលដ្ឋានតូចមួយស្ថិតនៅខណ្ឌទី ៦ ទីក្រុងហូជីមិញ។ អ្នកប្រើប្រាស់ពេលមុនតែស្គាល់ធៀនឡុងដោយពាណិជ្ជៈសញ្ញាប៊ិចធម្មតា TL តភ្ជាប់នឹងសម័យកាលសិស្ស។ រហូតដល់ឆ្នាំ ២០០៨ ក្រុមហ៊ុនធៀនឡុងបានកសាងថែមរោងចក្រធៀនឡុង  – ឡុងថាញ់ (នៅខេត្តដុងណាយ) និងវិនិយោគកែលំអប្រសើរថែមទៀត ព្រមៗគ្នាបណ្តាសហគ្រាសដោយបំពាក់ប្រព័ន្ធម៉ាស៊ីនជឿនលឿនលើ​ពិភព​លោក។ ដោយសារទិសដៅផលិត "ផ្គត់ផ្គង់បណ្តាបរិក្ខា គ្រឿងសំរាប់ការិយាល័យ  ប៊ិចបំរើការសិក្សានិង​ជ័យជំនះកំពូលចំណេះដឹង" ក្រុមហ៊ុនធៀនឡុងបានបោះជំហាននិមួយៗ លើកកម្ពស់គុណភាពនិងធ្វើឲ្យសម្បូរណ៍បណ្តាប្រភេទផលិតផល។
ក្រុមហ៊ុនភាគហ៊ុន សម័្ពន្ធក្រុមហ៊ុនធៀនឡុងធ្វើសកម្មភាពក្នុងវិស័យផលិតប៊ិចសរសេរ
និងបណ្តាគ្រឿងសំរាប់ការិយាល័យ


រោងចក្ររបស់ក្រុមហ៊ុនធៀនឡុងបានវិនិយោគនិងច្នៃផលិតបណ្តាម៉ាស៊ីនធ្វើពុម្ភ ជំនួយការផលិត
បានឆាប់រហ័សនិងត្រឹមត្រូវ


ប្រព័ន្ធម៉ាស៊ីនរបស់ក្រុមហ៊ុន បានប្រើប្រាស់ប្រកបដោយសមស្របគោលដៅគ្រប់គ្រងអន្តរជាតិដូចជា៖
ISO 14001, SA 8000…


វិស្វកររបស់ក្រុមហ៊ុនធៀនឡុងបានកំពុងត្រួតពិនិត្យផ្នែកបន្ទាប់បន្សំនៃម៉ាស៊ីន ដើម្បីធានាគុណភាព
សុវត្ថិភាពក្នុងផលិតកម្ម


បណ្តាផលិតផលរបស់ក្រុមហ៊ុនធៀនឡុងបានពិនិត្យ ក្នុងដំណាក់កាលជាច្រើន ដោយម៉ាស៊ីននិងសិប្បកម្ម

ដំណាក់កាលមួយពិនិត្យក្បាលប៊ិចដោយសប្បកម្មរបស់ក្រុមហ៊ុនធៀនឡុងបន្ទាប់ពីឆ្លងដំណាក់កាល
ពិនិត្យដោយម៉ាស៊ីន


ប្រភេទផលិតផលប៊ិចហ្វឺតរបស់ក្រុមហ៊ុនធៀនឡុងក្នុងបរិក្ខាគ្រឿងសម្រាប់ការិយាល័យ

បណ្តាផលិតផលម៉ាក colorkid របស់ក្រុមហ៊ុនធៀនឡុង ល្អមើល ក៏មិនបង្កជាតិពុលចំពោះអ្នកប្រើប្រាស់

បណ្តាផលិតផលរបស់ក្រុមហ៊ុនធៀនឡុងបានគូរប្លង់ ផ្ចិតផ្ចង់ សមស្របនឹងតំរូវការសោភណ្ឌភាព
និងអតិថិជននិមួយៗ

ជាង ៣០ ឆ្នាំបង្កើតនិងអភិវឌ្ឍន៍ ក្រុមហ៊ុនធៀន ឡុង បានទទួលស្នាដៃគំរូដូច​​​ជា៖ Top ១0 ពាន
រង្វាន់​ផ្កាយមាសប្រទេស​វៀត​ណាម​ ឆ្នាំ ២០១៣ Top ៥០​ បណ្តាអាជីវកម្មធ្វើ​ពាណិជ្ជកម្មយ៉ាងប្រសិទ្ធិភាព​ ឆ្នាំ២០១៣ ឆ្នាំ ២០១៤ ជ្រើសតាំងដោយ​កា​​សែត​ស្ពានវិនិយោគ ទំ​និញ​វៀតណាមគុណភាពខ្ពស់​​ពីឆ្នាំ១៩៩៧ រហូតដល់​​​បច្ចុប្បន្ននេះរួមជាមួយ​ពាន​​​រង្វាន់សំខាន់ផ្សេងៗទៀត​ជាច្រើន...

 
បណ្តាផលិតផលរបស់ក្រុមហ៊ុនធៀនឡុងសុទ្ធតែបានស្រាវជ្រាវយ៉ាងហ្មត់ចត់ និងល្អិតល្អន់ក្នុងដំណាក់កាលទាំងឡាយ។  បណ្តូលប៊ិចរបស់ក្រុមហ៊ុន​ធៀន​ឡុង​តែងតែសាកល្បងក្នុងពីរដំណាក់កាល ដោយម៉ាស៊ីន និងដោយដៃ បើសិនជា​ទឹកខ្មៅមិនចេញជាទៀងទាត់ ត្រូវធ្វើឡើងវិញ។ ក្បាលប៊ិចត្រូវធានាឲ្យទឹកខ្មៅសរសេរ​ចេញយ៉ាងរលោងនិងស្អាត។ បណ្តាប្រភេទសំបកប៊ិច ឬបណ្តាបរិក្ខាការិយាល័យ​ដូចជា៖ ប្រអប់ដាក់ឯកសារ កាវ ហ្វឺត ទឹកលុប…តាមមុខសញ្ញាប្រើប្រាស់​ដែលមានការគូរប្លង់រូបរាង គុណប្រយោជន៍សមស្រប។

ទន្ទឹមនឹងនេះ ប្រភេទផលិតផលវិចិត្រ Colokit  របស់ក្រុមហ៊ុនធៀនឡុងត្រូវបានស្រាវ​ជ្រាវនិងផលិតតាមបណ្តា“ស្តង់ដាបៃតង” មិនបង្កជាតិពុលចំពោះអ្នកប្រើប្រាស់។ ផលិតផលរបស់ក្រុមហ៊ុនធៀនឡុងមានច្រើនប្រភេទសម្បូរណ៍បែប ផ្តល់ភាពងាយស្រួលប្រើប្រាស់ សមស្របនឹងអតិថិជននិមួយៗ។ ក្នុងនោះ ប៊ិចសរសេរគុណភាព ខ្ពស់ BIZNER មានរូបរាងដ៏ប្រណិតថ្លៃថ្នូរ ផ្ចិតផ្ចង់សំរាប់មជ្ឈដ្ឋានសហគ្រិន បរិក្ខាការិយាល័យ FlexOffice មានជាច្រើនប្រភេទ ដែលជា​“សហការី​”យ៉ាងសកម្មឲ្យមជ្ឈដ្ឋានធ្វើការនៅការិយាល័យ។ បរិក្ខាវិចិត្រ ឬសម្ភារៈ​សិក្សា ពិន្ទុ១០ មានរូបរាងល្អមើល ចាប់ចិត្ត ជួយកូនសិស្សតាមសម្រួលរៀន​សូត្រនិងច្នៃប្រឌិត…

ដើម្បី​បង្កើន​ការ​ប្រកួត​ប្រជែង ចុះ​តំលៃ​ផលិតផល រោង​ចក្រ​​របស់​ក្រុម​ហ៊ុ​ន​ធៀន​ឡុង​បាន​វិនិយោគ​និង​​ច្នៃ​ផលិត​​​ម៉ាស៊ីនធ្វើ​ពុម្ភគំរូ ជំនួយ​ការ​ផលិត​​បាន​ឆាប់​រហ័ស​និង​ត្រឹមត្រូវ។ ប្រព័ន្ធ​ម៉ាស៊ីន​ទាំង​ឡាយ​ក្នុង​រោងចក្រ​និង​គុណភាព​ផលិតផល​​បាន​ប្រើប្រាស់​ប្រកបដោយ​សមស្របគោលដៅគ្រប់​គ្រង់​អន្តរជាតិ​ដូចជា៖ ISO 9000​,​ ISO 14001, SA 8000, OHSAS 18001 និង ICTI CARE។

គុណភាពផលិតផល​របស់​ក្រុមហ៊ុន​ធៀន​ឡុង​បាន​បញ្ជាក់​​តាម​ការ​​ជ្រើស​រើស​និង​​ជឿជាក់​និង​ចូល​ចិត្ត​របស់​អ្នក​ប្រើប្រាស់​នៅ​វៀតណាម​និង​តំបន់​ជាច្រើន​លើពិភពលោក។ បណ្តា​ផលិតផល​ធៀន​ឡុង​នាសព្វ​ថ្ងៃនេះ​បាន​​វត្តមាន​នៅ​ទូទាំង ៦៣/៦៣​ខេត្ត ក្រុង​ក្នុងទូទាំង​ប្រទេស​​រួម​មាន​​​ទី​កន្លែង​ចែកចាយ​ចំនួន ១៤៥ សាខា និង​ជាង​​ទីកន្លែង​លក់​រាយ ១០០.០០០សាខា។

នាបច្ចុប្បន្ននេះ ក្រុមហ៊ុន​ធៀន​ឡុង​​បាន​នាំ​ចេញ​ផលិតផល​មក​ដល់​ ៤០ ប្រទេស​លើ​ពិភពលោកដោយ​មាន​ប្រព័ន្ធ​ការិយាល័យ​តំណាង​ត្រូវ​បាន​បង្កើត​នៅ​ប្រទេស​អង់គ្លេស អាល្លឺម៉ង់ និង​តំបន់​អាស៊ី​អាគ្នេយ៍។ ក្នុង​បណ្តា​ឆ្នាំ​កន្លង​ទៅ សម្ព័ន្ធ​ក្រុមហ៊ុន​ធៀន​ឡុង​មាន​កំរិត​​កំណើន​ជាមធ្យម​ជា​រៀង​រាល់​ឆ្នាំ​ ប្រមាណ​២០%​ ប្រាក់​ចំណូល​សរុប​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​នេះ​ក្នុង​ឆ្នាំ​២០១៤ ទទួល​បាន​ ១.៦០០​​ពាន់លាន​ដុង៕


ផលិតផលបរិក្ខាការរិយាល័យម៉ាក fleoffice របស់ក្រុមហ៊ុនធៀនឡុង

ប្រភេទផលិតផលប៊ិចហ្វឺតប្រេងមួយផលិតដោយក្រុមហ៊ុនធៀនឡុង

ហូតដល់បច្ចុប្បន្ននេះក្រុមហ៊ុនធៀនឡុងផ្គត់ផ្គង់ឲ្យទីផ្សារប្រភេទផលិតផលទាំងបូន៖ ឧបករណ៍ការិយាល័យ ប៊ិចជាន់ខ្ពស់ ប៊ិចសរសេរសាមញ្ញា TL, បរិក្ខាវិចិត្រ colorkid និងសម្ភារៈសិក្សាសិស្សពិន្ទុ១០

ប្រភេទផលិតផលប៊ិចសរសេរគុណភាពខ្ពស់ Biznerមួយ មានរូបរាងប្រណិតថ្លៃថ្នូរ សំរាប់មជ្ឈដ្ឋានសហគ្រិន

បណ្តាផលិតផលធៀនឡុងនាសព្វថ្ងៃនេះបានវត្តមាននៅទូទាំង ៦៣/៦៣ខេត្តក្រុងក្នុងទូទាំងប្រទេសនិងនាំចេញមកដល់ ៤០ ប្រទេសលើពិភពលោក

ផលិតផលរបស់ក្រុមហ៊ុនធៀនឡុងបានអតិថិជនជឿជាក់និងចូលចិត្តជ្រើសរើស

អត្ថបទ៖ សើនងៀ រូបថត៖ ដាំងគីមភឿង

បណ្តាអត្ថបទបានផ្សាយ