23/08/2017 11:13 GMT+7 Email Print Like 0

សម្ព័ន្ធក្រុមហ៊ុន Charmvit របស់កូរ៉េខាងត្បូងសន្យាជាវិនិយោគិនយូរអង្វែងនៅវៀតណាម


 នាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc (ស្ដាំ) បានទទួលជួបសន្ទនា
ជាមួយប្រធានសម្ព័ន្ធក្រុមហ៊ុន Charmvit ​របស់កូរ៉េខាងត្បូងលោក Lee Dea Bong 

នាថ្ងៃទី២២ ខែ​សីហា ឆ្នាំ២០១៧ នាយករដ្ឋមន្រ្តីវៀតណាម លោក Nguyen Xuan Phuc បាន​ទទួល​ជួប​សន្ទនា​ជាមួយ​ប្រធាន​សម្ព័ន្ធក្រុមហ៊ុន Charmvit របស់កូរ៉េខាងត្បូងលោក L​ee Dea Bong។ នៅទី​នេះ លោក​នាយករដ្ឋ​មន្រ្តី​អះ​អាង​ថា រដ្ឋាភិបាលវៀតណាមស​ន្យាបង្ក គ្រប់លក្ខណៈងាយស្រួលសំ​រាប់វិនិយោគិ​ន​បរទេស ដែល​ក្នុង​នោះមាន​វិនិយោគិន​កូរ៉េខាងត្បូង​ផង។ រីឯខ្លួនវិញ ប្រធានស​ម្ព័ន្ធក្រុមហ៊ុន Ch​armvit មាន​បំណង​បណ្ដាក់​ទុន​ទៅក្នុង​គំរោងការណ៍​មួយ​ចំនួន​ នៅទីក្រុងហាណូយ ហើយសន្យាជាវិនិយោគិនយូ​រអង្វែង​នៅវៀត​ណាម គោរព​ច្បាប់​និងគាំទ្រការ​ងារ​សន្តិសុខ​សង្គម៕
 

តាម VOV5 - ​វិទ្យុសម្លេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ