08/05/2016 10:56 GMT+7 Email Print Like 0

សម្ព័ន្ធក្រុមហ៊ុនភូថៃនិងរឿងរ៉ាវសមាហរណកម្ម

បង្កើតនៅឆ្នាំ១៩៩៣ គ្រាន់តែមួយឆ្នាំ ក្រោយពីច្បាប់​សហគ្រាស​ឯកជន ​មាន​សុពល​ភាព​នៅ​វៀត​ណាម សម្ព័ន្ធ​ក្រុមហ៊ុន​ភូថៃ​​ឥឡូវ​នេះ មិន​ត្រឹម​តែ​ជា​សម្ព័ន្ធ​ក្រុម​ហ៊ុន​មួយ​ ក្នុង​ចំណោម​សម្ព័ន្ធ​ក្រុម​ហ៊ុន​ចែក​ចាយ​លក់​រាយ​លំដាប់​ថ្នាក់​ជាតិ​វៀត​ណាម​ទេ នៅ​ទាំង​ជាដៃគូ​ទំនុក​ចិត្ត​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​ធំ​ៗលើ​ពិភព​លោក។ ការ​ជោគជ័យរបស់​ភូថៃ ជារឿង​រ៉ាវ​ស្តី​ពី​ការ​សម្រប់​របស់​សហ​គ្រាស​វៀត​ណាម ក្នុងដំណើរ​សមាហរ​ណកម្ម​។

ជិតបីទសវត្សរ៍ស្ថាបនានិងអភិវឌ្ឍន៍ ដោយល្បឿនកំណើនស្មើរ​៤០%ក្នុង​មួយឆ្នាំ មក​ដល់​សព្វ​ថ្ងៃ​សម្ព័ន្ធ​ក្រុម​ហ៊ុន​ភាគ​ហ៊ុន​ភូ​ថៃ បានក្លាយជា​ទម្រង់​រូបភាព​ចែក​ចាយ​និង​លក់​រាយ​ គ្រឿង​ប្រើប្រាស់​លំដាប់​ថ្នាក់​ជាតិ​វៀត​ណាម​។

ដោយ​មានជិត៣០អង្គភាព​នៅក្រោមចំណុះ រួមមានក្រុមហ៊ុនជា​សមាជិក មជ្ឈមណ្ឌល​ចែក​ចាយ​និង​មណ្ឌល​ឃ្លាំង​ដឹក​​ជញ្ជូន ទាំងអស់​នេះសុទ្ធ​តែសកម្មភាព​អនុវត្តប្រព័ន្ធ​ គ្រប់គ្រង​ជំនាញ​អន្តរជាតិ​និយម កម្ម​វិធី​ទន់​គ្រប់​គ្រង​ទំនើប រួមជាមួយ​បុគ្គលិក​ជាន់ខ្ពស់​ក្នុង និង​ក្រៅ​ប្រទេស ភូថៃ​កសាង​បាន​បណ្តាញ​ចែក​ចាយ​លក់​រាយ​គ្រប់​ខេត្ត​ក្រុង​ក្នុង​ប្រទេស។​

សហគ្រិន ផាមឌិញដ័ន អ្នកបង្កើត​សម្ព័ន្ធ​ក្រុមហ៊ុន​ភូថៃ ជាសហគ្រិន​ម្នាក់​ក្នុង​ចំណោម​សហគ្រិន​ ផ្តើម​បុព្វហេតុ​ជោគ​ជ័យ​ដំបូង​របស់វៀត​ណាម ក្នុងដំណើរស្ថាបនានិង​អភិវឌ្ឍន៍​ជិត៣០​ឆ្នាំ របស់​សហគម​សហគ្រាស​វៀត​ណាម​។ ចំនួន​សហគ្រាស​នាំមុខនៅ​ក្នុង​ដំណាក់កាលនេះ មកដល់​សព្វថ្ងៃ នៅតែបន្តអភិវឌ្ឍន៍​មិន​ច្រើនទេ តែដោយ​សារមូល​ហេតុផ្សេង​ៗ​គ្នាជា​ច្រើន។ បង្កើត​ឡើងភាព​ជោគជ័យ​របស់​ភូថៃ នៅក្នុង​ដំណាក់​កាល​ផ្តើមបុព្វហេតុ​ពោរពេញ​ដោយការ​ពិបាក​ និងការសាក​ល្បង​នេះ លោក​ផាម​ឌិញ​ដ័ន​បាន​សម្រេច​ជ្រើស​រើស​ឲ្យភូ​ថៃ នូវទិស​ដៅដើរផ្សេង​ដោយឡែក បើប្រៀបជាមួយសហគ្រាសរួម​សម័យ​។


ប្រព័ន្ធហាងលក់រាយនៅខោអាវម៉ូដពាណិជ្ជសញ្ញា OWEN របស់សម្ព័ន្ធក្រុមហ៊ុនភូថៃ ជាទីកន្លែងទាក់ទាញអតិថិជនក្នុងនិងក្រៅប្រទេស។


អតិថិជនបរទេសជ្រើសរើសទិញផលិតផលខោអាវនៅហាងលក់រាយពាណិជ្ជសញ្ញាម៉ូដ OWEN
របស់សម្ព័ន្ធក្រុមហ៊ុនភូថៃ។ 


សមាជិករបស់សម្ព័ន្ធក្រុមហ៊ុនភូថៃបែងចែកប្រភេទទំនិញតាមលិខិតកក់ទំនិញ។

គិតដោយឡែកតែពាណិជ្ជសញ្ញាម៉ូដ OWEN ភូថៃមានរាប់សិបហាងលក់រាយនិងប្រព័ន្ធចែកចាយលើទូទាំងប្រទេស។

ជាសម្ព័ន្ធក្រុមហ៊ុនមួយក្នុងចំណោមសម្ព័ន្ធក្រុមហ៊ុនចែកចាយ លក់រាយលំដាប់ថ្នាក់ជាតិវៀតណាម ភូថៃសព្វថ្ងៃមាន៣០ក្រុមហ៊ុនជាសមាជិកនិងប្រព័ន្ធចែកចាយលក់រាយនៅគ្រប់ខេត្តក្រុងក្នុងនិងក្រៅប្រទេស។


ពីឃ្លាំងដឹកជញ្ជូន ប្រព័ន្ធឡានរបស់ភូថៃដឹកទំនិញទៅដល់សាខាក្រុមហ៊ុននិងអង្គភាពចែកចាយ។


ធុងទំនិញពេលបាននាំចូលឃ្លាំងសុទ្ធតែបានបិទផ្លាកសញ្ញានិងគ្រប់គ្រងដោយប្រព័ន្ធម៉ាស៊ីនជំនាញ។

មុខទំនិញឆ្នាំងអគ្គិសនីនិយាយដោយឡែកនិងមុខទំនិញគ្រឿងប្រើប្រាស់និយាយរូម ជាវិស័យមួយក្នុងចំណោមវិស័យចែកចាយសំខាន់របស់ភូថៃ។

ដោយឡែកមុខទំនិញឆ្នាំងអគ្គិសនី Cookcu (កូរេខាងត្បូង) ដែលសម្ព័ន្ធក្រុមហ៊ុនភូថៃចែកចាយបានអ្នកប្រើប្រាស់នៅក្នុងប្រទេសពេញនិយមប្រើ។

សម្ព័ន្ធ​ក្រុមហ៊ុន​ភូថៃសព្វ​ថ្ងៃមាន​រាប់​សិប​ក្រុម​ហ៊ុន​ជា​សមាជិក សកម្មភាព​នៅក្នុង​វិស័យ​ជាច្រើន ចែក​ចាយ លក់​រាយ ដឹក​ជញ្ជូន ឧស្សាហកម្ម ម៉ូដ​សម្លៀក​​បំពាក់ ថ្នាំ​បសុសត្វ វិនិយោគ​កសាង​​ហេដ្ឋា​រចនា​សម្ព័ន្ធ​​អចលន​ព្រទ្យ​ពាណិជ្ជ​កម្ម (ប្រព័ន្ធ​ផ្សារ​ទំនើប ឃ្លាំង​ទំនុក​និង​មណ្ឌល​​ចែក​ចាយ​។ល។​)។

ពីមនុស្សសិក្សាវិទ្យាសាស្រ្តម្នាក់ ប្រឡូក​ខ្លួន​ចូល​ក្នុង​អាជីវកម្ម លោកផាមឌិញដ័ន ចែក​រំលែក​ថា៖ “ថ្ងៃ​នោះ មាន​ឱកាស​បាន​ទៅរៀន​បរទេស ខ្ញុំបាន​សំឡឹង​ឃើញ​អាជីវករ​ពិភពលោក​​​ជោគជ័យ ក្នុង​វិស័យ​ចែក​​ចាយ លក់​​រាយ​។ ហើយខ្ញុំក៏បាន​សំឡឹង​ឃើញអ​នាគត​​របស់ខ្លួននៅក្នុង​នោះដែរ​។ល។​”

ក្នុងសម័យ​នោះ លោកផាម​ឌិញដ័ន ផ្តើម​បុព្វហេតុ ដោយ​យន្តកា​និង​បរិស្ថាន​អាជីវកម្ម​ថ្មី របស់​​វៀត​ណាម បាន​ជួយ​ឲ្យសហគ្រាស​​ឯកជន​ដូច​​លោក មាន​ឱកាស​​រីក​​ចម្រើន។ ជាពិសេស វិស័យចែកចាយ លក់​រាយ​នៅវៀត​ណាម​កាល​នោះ​គឺថ្មី​ទាំង​ស្រុង។ ដោយក្តីជឿជាក់​និងភាពហ៊ាន​ក្លា នៃអ្នក​ដឹកនាំ ដូចជា​រូបលោក​ដ័នបាន​នាំមកភាព​ជោគជ័យ មិនត្រឹមតែឯក​ជន​លោក​ទេ នៅទាំង​សម្ព័ន្ធ​ក្រុម​ហ៊ុន​ភូថៃទៀត​ផង​៕

 

អត្ថបទ៖ ថាវវី រូបថត៖ ត្រឹនកុងដាត
 

បណ្តាអត្ថបទបានផ្សាយ