09/09/2015 09:21 GMT+7 Email Print Like 0

សម្ព័ន្ធក្រុមហ៊ុនផ្សព្វផ្សាយ ABC អូស្ត្រាលីផ្សាយព័ត៌មានអំពីបុណ្យជាតិវៀតណាម

នាថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០១៥ វៀតណាមបានរំលឹកខួបលើកទី៧០នៃទិវាបុណ្យជាតិដ៏មហាឡារឹកដោយមានការហែក្បួនព្យុះហយាត្រាទ្រង់ទ្រាយធំនៅទីលាន Ba Dinh ក្រុងហាណូយ។​ដោយបានទស្សនាផ្ទាល់អំពីទិវាបុណ្យនេះ នៅវៀតណាម អ្នកយកព័ត៌មាន Philip Adams ប្រព័ន្ធផ្សព្វផ្សាយ ABC របស់​អូស្រ្តាលី បានពិព័ណ៌​នា​អំ​ពីពិធីបុណ្យនេះដោយប្រើពាក្យពេជ្រ “ត្រចះ ត្រចង់ អស្ចារ្យ និង ចម្លែក”។ នេះគឺជាចំណងជើងនៃអត្ថបទពិព័ណ៌នាអំពី ពីធីបុណ្យជាតិថ្ងៃទី២កញ្ញានៅវៀតណាម ដែលបានបង្ហោះលើគេហទំព័ររបស់ទីភ្នាក់ងារព័ត៌មាន ABC ដែលពោរពេញទៅដោយរូបថតរស់រវើកនៅទីលាន  Ba Dinh។ តាមអ្នកនិពន្ធអត្ថបទនេះថា លោកបានឃើញភាពសប្យាយរីករាយ នៅផ្ទៃមុខប្រជាពលរដ្ឋវៀតណាមម្នាក់ៗនៅទីលាន Ba Dinh។ លោក Adams បានឲ្យដឹងថែមទៀតថាចំណុចពិសេសនៃពិធីបុណ្យនេះ គឺបង្ហាញភាពស្រុះចិត្តគំនិតលើទូទាំងប្រទេសវៀតណាម សំដៅបញ្ជាក់ថា ប្រទេសមានជនជាតិទាំង៥៤នេះជាប្រទេសឯកភាព៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ