17/01/2015 18:42 GMT+7 Email Print Like 0

សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាមលាតត្រដាងអនុវត្តផែនការឆ្នាំ២០១៥

សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម ត្រូវ​តាម​ដាន​ឲ្យ​បាន​ជាប់​អំពី​បំរ៉ែ​បំរួល​របស់​តំលៃ​ឧស្ម័ន​ដើម្បី​មាន​ផែន​ការ​សម​ស្រប​ក្នុង​ការ​វិនិ​យោគ​ធ្វើ​អាជីវ​កម្ម​ព្រម​ទាំងមានដំណោះស្រាយដើម្បីធានាសុវត្ថិភាព ស្ថិរភាព​និងស​ន្តិ​សុខសំរាប់​សំណង់​ប្រេង​ឧស្ម័ន​ក្នុង​កាលៈ​ទេសៈ​ស​ភាព​ការណ៍នៅ​សមុទ្រ​ខាង​កើតកើត​មាន​ឡើង​ដ៏​ស្មុគ​ស្មាញ។ នេះគឺជាការបញ្ជាណែនាំរបស់ឧបនាយករដ្ឋមន្រ្តីវៀតណាមលោក Hoang Trung Hai នៅ​សន្និ​សីទ​បូកសរុបការងារឆ្នាំ២០១៤ និង​លាត​ត្រដាងអនុវត្តផែនការសំរាប់ឆ្នាំ២០១៥របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​ប្រេងឧស្ម័នជាតិវៀតណាម។ លោក Hoang Trung Hai បានសង្កត់ធ្ងន់ថា៖


តំណាងរបស់ PVN ទទួលទង់ប្រឡងប្រណាំងរបស់រដ្ឋាភិបាល(រូបថត៖TTXVN)

“ខណៈដែលតំលៃប្រេងឧស្ម័នមានចំរ៉ែបំរួល សម្ព័ន្ធក្រុមហ៊ុនប្រេងឧស្ម័នជាតិវៀតណាម (PVN) បាន​កសាង​វិធាន​ការ​ដាក់​ជូនរ​ដ្ឋាភិបាល​ឲ្យ​ទាន់​ពេល​វេ​លា​។ PVN ត្រូវ​តាម​ដាន​ឲ្យ​បានជាប់​អំពី​បំរ៉ែបំរួល​ដើម្បី​មាន​វិធិ​ការ​សម​ស្រប ព្រមទាំងឃ្លាំមើលផែនការផលិតកម្ម និង​ធា​នា​សន្តិ​សុខ​។ ​ផលិត​​កម្ម​​និង​​ការ​​ធ្វើ​អាជីវ​កម្ម​ត្រូវ​ធានា​បាន​សុវត្ថិភាព ផ្សា​ភ្ជាប់​ជា​មួយ​កិច្ច​ការ​ពារ​អធិបតេយ្យ​ភាព​ដែន​ដី”​តាម​របាយ​ការណ៍​របស់​សម្ព័ន្ធ​ក្រុម​ហ៊ុន​ប្រេង​ឧស្ម័ន ក្នុងឆ្នាំ២០១៤ សម្ព័ន្ធ​ក្រុម​ហ៊ុន​បាន​សំរេច​ហួស​កំរិត​នៃគោល​ដៅ​ផែន​ការ​ទាំង​ឡាយ​ដែល​បាន​ដាក់​ចេញ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ