14/02/2016 08:41 GMT+7 Email Print Like 0

សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាមជំរុញខ្លាំងការអភិវឌ្ឍន៍ថាមពលកកើតឡើងវិញ


គំរោងការណ៍អគ្គីសនីព្រះអាទិត្យនៅវៀតណាម

សម្ព័ន្ធក្រុមហ៊ុនថាមពលអគ្គីសនីវៀតណាម (EVN) បានឲ្យដឹងថា ចាប់តាំងពីឆ្នាំ២០១៦ នឹង​ជំរុញ​ខ្លាំង​ការ​អភិវឌ្ឍន៍​ថាមពលក​កើតឡើង​វិញ ហើយ​មិនកសាងបន្ថែមរោង​ចក្រ​អគ្គីសនីប្រើ​ធ្យូង សំដៅ​អនុវត្តន៍​ការ​បញ្ជា​ណែនាំ​របស់​ នាយករដ្ឋមន្រ្តីរដ្ឋាភិបាលអំពីគំរោងការណ៍កែប្រែ ផែនការមេអភិវឌ្ឍន៍ថាមពល​អគ្គីសនីជាតិ​ដំណាក់កាល​២០១១-២០២០។ តាមលោក Dinh Quang Tri អគ្គនាយក​រងសម្ព័ន្ធ​ក្រុមហ៊ុន​ថាមពល​អគ្គីសនី​វៀត​ណាម​ថា វិស័យអគ្គីសនីនឹងប្រមូលផ្ដុំ​អភិវឌ្ឍន៍​ថាមពលក៌កើតឡើងវិញ រួមមានវារីអគ្គីសនីខ្នាត​តូច ថាម​ពល​ ព្រះអាទិត្យ​និងថាមពលខ្យល់។ “យើងខ្ញុំ​ត្រូវគួបផ្សំ​វិធាន​ការជាច្រើន​ ដើម្បី​ទាក់ទាញ​ទុនចូល​ទៅការ​អភិវឌ្ឍន៍​ថាម​ពលកកើត​ឡើងវិញ។ នាពេលខាងមុខ EVN នឹងជំរុញខ្លាំងការអភិវឌ្ឍន៍ថាមពល​កកើត​ឡើង​វិញ។ យើង​ខ្ញុំនឹង​អនុវត្តន៍​រូបសណ្ឋានគំរូ។ ក្រោយពីនោះ គ្រួសារនានា​នឹងអនុវត្តន៍ដោយខ្លួនឯង”៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ