21/09/2015 09:32 GMT+7 Email Print Like 0

សម្តេចប៉ាបFrancisអំពាវនាវឲ្យអាមេរិកនិងគុយបារក្សាគោលមាគ៌ាសម្រុះសម្រួល

នាថ្ងៃទី១៩ខែកញ្ញាឆ្នាំ២០១៥ ក្នុង​ថ្ងៃដំបូង​នៃដំណើរទស្សន​កិច្ច​ទៅកាន់​គុយបា​បន្ទាប់ មកនោះ​គឺ​អាមេរិក សម្តេច​ប៉ាប Francis ទី១ បាន​ជម្រុញ​ឲ្យប្រ​ធានាធិប​តីអាមេរិក លោក Barack Obama និង​ប្រធានគុយការ​លោក Raul Castro បន្តក​សាង​គោល​មាគ៌ា​សម្រុះ​សម្រួល ដែលបានបង្កើតរ​វាងប្រទេសទាំង​ពីរ។ ថ្លែង​មតិក្នុងថ្ងៃ​ទី​១៩ខែកញ្ញាឆ្នាំ២០១៥ នៅរដ្ឋ​ធានី​ឡាហាវ៉ាន លោក​ប្រធាន Castro បានសម្តែង​នូវ​អំណរគុណ​ ចំពោះសម្តេច​ប៉ាប ដោយ​បាន​ជួយ​ឧបត្ថម្ភ​លើក​ទឹកចិត្ត ក្នុងការ​ប្រក្រតី​ភាព​ទំនាក់​ទំនង​ការទូត ជាមួយ​អាមេ​រិក ក្រោយ​រយៈ​ពេល​ជាង​ពាក់​កណ្តាល​សតវត្ស​ជាអមិត្ត។

​មុននោះក្នុងថ្ងៃ​ដដែល​សម្តេចប៉ាប Francis បានយាង​ដំណើរ​ពីក្រុង​រ៉ូម ដើម្បី​ចាប់​ផ្តើម​ដំណើរ​ទស្សន​កិច្ច​ទៅ​កាន់​គុយបា និង​អាមេរិក។ សម្តេចប៉ានឹង​មាន​ជំនួប​ធ្វើការ ជាមួយ​ថ្នាក់ដឹកនាំគុយ និងពេល​ទៅកាន់​អាមេរិក សម្តេច​នឹង​ថ្លែងបទសន្ទរក​ថា​នៅរដ្ឋ​សភាមេរិក និងក្រុមប្រឹក្សាអ.ស.បទៀត​ផង៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ