12/05/2015 10:18 GMT+7 Email Print Like 0

សម្តេចប៉ាប Francis ទី ១ ជួបជាមួយប្រធានរដ្ឋគុយបា លោក Raul Castro


សម្តេចប៉ាប Francis ទី ១ ជួបជាមួយប្រធានរដ្ឋគុយបា លោក Raul Castro (Image: VNA)

 
ប្រធានរដ្ឋគុយបា លោក Raul Castro បានមកបំពេញទស្សនកិច្ចនៅបុរី វ៉ាទីកង់និងមាន​ជំនួប​ជាមួយ​សម្តេច​ប៉ាប Francis ទី ១។ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០១៥ ថ្លែងមតិ បន្ទាប់ពី​ជំនួប​ជាមួយ​សម្តេច​ប៉ាប​ Francis ទី ​​១  ​លោកប្រធានរដ្ឋគុយបាបានថ្លែងអំណរគុណសម្តេច​ប៉ាបដោយ​សារមាន​ការ​រួម​វិភាគ​​ទាន​ដ៏ធំធេងក្នុងការជួយឧបត្ថម្ភគុយបានិងអាមេរិកប្រក្រតីទំនាក់ទំនង។

តាមអ្នកនាំពាក្យរបស់បុរីវ៉ាទីកង់
លោក Federico Lombardi បានឲ្យដឹងថា៖ ក្នុងជំនួបពោលខាងលើ ភាគីទាំង ២ បានផ្តោតទៅលើការងារត្រៀមរៀបចំសំរាប់ដំណើទស្សនកិច្ចរបស់សម្តេចប៉ាបនៅ​គុយ​បា​នាខែកញ្ញាខាងមុខ។ ក្នុង ដំណើទស្សនកិច្ចនៅអ៊ីតាលីនិងបុរីវ៉ាទីកង់ នាថ្ងៃទី ១០ ខែឧសភា ឆ្នាំ ២០១៥​ លោកប្រធានរដ្ឋគុយបា លោក Raul Castro បានជួបចរចារជាមួយនាយករដ្ឋមន្ត្រីអ៊ីតាលី លោក Matteo Renzi។ ក្នុងសន្និសីទកាសែតបន្ទាប់នោះ លោកនាយករដ្ឋមន្ត្រីអ៊ីតាលី Matteo Renzi បានអះអាងនូវការខំប្រឹងប្រែងសហប្រតិបត្តិការរវាងអ៊ីតាលីនិងគុយបាអភិវឌ្ឍន៍ឲ្យបានខ្លាំង​ក្លាថែម​ទៀត​៕​ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ