11/12/2018 10:02 GMT+7 Email Print Like 0

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាម

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជាបញ្ចប់ដំណើរទស្សនកិច្ចជាផ្លូវការនៅវៀតណាមប្រកបដោយជោគជ័យ ពីថ្ងៃទី ៦ ដល់ថ្ងៃទី ៨ ធ្នូ តាមការអញ្ជើញរបស់នាយករដ្ឋមន្ត្រីវៀតណាមលោក Nguyen Xuan Phuc។

លោកនាយករដ្ឋមន្រ្តីវៀតណាម Nguyen Xuan Phuc និងសម្តេចតេជោ ហ៊ុន សែន
នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជានៅឯសន្និសីទសាព៌ត៌មាន (រូប​ថត៖ chinhphu.vn)


ក្នុងក្របខ័ណ្ឌនៃដំណើរទស្សនកិច្ចនេះ សម្តេចតេជោ ហ៊ុន សែន បានជួបពិភាក្សាការងារជាមួយនាយករដ្ឋមន្ត្រី​វៀតណាម លោក Nguyen Xuan Phuc; អញ្ជើញចូលជួបសម្តែងការគួរសមជាមួយអគ្គលេខាបក្ស ប្រធានរដ្ឋវៀតណាម លោក Nguyen Phu Trong; អញ្ជើញជួបសវនាការជាមួយប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan; អញ្ជើញជួបសំណេះសំណាលជាមួយគណៈប្រតិភូនៃសមាគមមិត្តភាពវៀតណាម - កម្ពុជា; អញ្ជើញចូលរួមវេទិកាធុរកិច្ចវៀតណាម - កម្ពុជា។ នៅក្នុងឱកាសនេះសម្តេចតេជោ ហ៊ុន សែន ក៏បានអញ្ជើញទៅដាក់កម្រងផ្កានៅស្តូបរំលឹកវិញ្ញាណក្ខន្ធយុវជនពលី និងអញ្ជើញទៅដាក់កម្រងផ្កានិងចូលគោរពវិញ្ញាណក្ខន្ធលោកប្រធានហូជីមិញនៅវិមានតម្កល់សពផងដែរ។

នៅឯជំនួបទាំងនេះ ភាគីទាំងពីរបានសង្កត់ធ្ងន់ថា វៀតណាមនិងកម្ពុជាមានទំនាក់ទំនងជាប្រទេសជិតខាងល្អ និងកិច្ចសហប្រតិបត្តិការជាប្រពៃណីដ៏ល្អប្រសើរ។ ទំនាក់ទំនងនេះគឺជាទ្រព្យសម្បត្តិរួមនៃប្រជាជនទាំងពីរ ដែលត្រូវបានសាងសង់ឡើងដោយការលះបង់របស់មនុស្សគ្រប់ជំនាន់ ដូច្នេះ ទំនាក់ទំនងនេះត្រូវរក្សានិងអភិវឌ្ឍន៍ជាបន្តបន្ទាប់ មិនគ្រាន់តែសម្រាប់ផលប្រយោជន៍នាបច្ចុប្បន្ននោះទេ ថែមទាំងសម្រាប់ជំនាន់ក្រោយទៀតផង៕

តាមកាសែតកងទ័ពប្រជាជនអនឡាញ

បណ្តាព័ត៌មានបានផ្សាយ