04/04/2021 14:56 GMT+7 Email Print Like 0

សម្តេចតេជោ ហ៊ុន សែន ថ្លែងអំណរគុណចំពោះនាយករដ្ឋមន្រ្តីវៀតណាមដែលផ្តល់វិភាគទានជួយកម្ពុជាបង្ការទប់ស្កាត់កូវីដ ១៩

នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេច តេជោ ហ៊ុន សែននិងនាយករដ្ឋមន្ត្រីវៀតណាម លោក Nguyen Xuan Phuc (រូបថត៖ chinhphu.vn)
 

ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាល វៀតណាម ដែលបានផ្តល់ប្រព្រឹត្តកម្មដ៏ល្អចំពោះសហគមន៍កម្ពុជានៅវៀតណាម ក្នុងពេលវេលាដ៏លំបាកនេះផងដែរ។

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នាថ្ងៃទី ២ ខែមេសា បានផ្ញើលិខិតថ្លែងអំណរគុណជូននាយករដ្ឋមន្រ្តីវៀតណាមលោក Nguyen Xuan Phuc  ដែលបានសួរសុខទុក្ខ និងផ្តល់ជំនួយថវិកា ២០ ម៉ឺនដុល្លារអាមេរិក ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីរួមចំណែកប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ក្នុងសារលិខិត សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា៖ ការផ្តល់វិភាគទានដ៏សប្បុរសនេះ ក្នុងពេលដែលកម្ពុជាស្ថិតក្នុងដំណាក់កាលនៃការផ្ទុះជំងឺកូវីដ១៩ ក្នុងសហគមន៍លើកទី ៣ ពិតជាបានបង្ហាញយ៉ាងច្បាស់អំពីស្មារតីជាអ្នកជិតខាងល្អរបស់វៀតណាមចំពោះកម្ពុជាក្នុងគ្រាលំបាក។ ទន្ទឹមនឹងនេះ សម្តេចតេជោ ហ៊ុន សែនក៏បានអះអាងថា កម្ពុជានឹងបន្តផ្តល់ប្រព្រឹត្តកម្មដល់ប្រជាជនដែលមានដើមកំណើតវៀតណាមរស់ នៅក្នុងព្រះរាជាណាចក្រកម្ពុជា ដូចគ្នានឹងពលរដ្ឋកម្ពុជា ក្នុងកិច្ចការពារពីការរីករាលដាលជំងឺកូវីដ១៩ នេះ។ ជាមួយគ្នានេះ សម្តេចក៏បានថ្លែងអំណរគុណដល់រដ្ឋាភិបាលវៀតណាម ដែលបានផ្តល់ប្រព្រឹត្តកម្មដ៏ល្អចំពោះ សហគមន៍កម្ពុជានៅវៀតណាម ក្នុងពេលវេលាដ៏លំបាកនេះផងដែរ៕

តាម VOV5 - វិទ្យុសំឡេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ