24/09/2015 09:07 GMT+7 Email Print Like 0

សម្ដេចប៉ាបវ៉ាទីកង់អញ្ចើញទៅបំពេញទស្សនកិច្ចនៅអាមេរិក


សម្ដេចប៉ាបវ៉ាទីកង់អញ្ចើញទៅបំពេញទស្សនកិច្ចនៅអាមេរិក 

នារសៀលថ្ងៃទី​២២ខែកញ្ញាឆ្នាំ២០១៥ តាមម៉ោង​អាមេរិក សម្ដេច​ប៉ាប​វ៉ា​ទីកង់​ Francis បាន​អញ្ចើញទៅ​កាន់​រដ្ឋ Maryland ចាប់​ផ្ដើម​ដំណើរ​ទស្សនកិច្ច នៅអាមេរិក​ជាលើក​ដំបូង​របស់​សម្ដេច​ប៉ាប Francis។ ក្នុង​ដំណើរ​ទស្សន​កិច្ច​លើកនេះ សម្ដេច​ប៉ាប Francis នឹង​ជួបសន្ទនា ជាមួយប្រ​ធានាធិបតី Barack Obama ថ្លែង​មតិ​នៅ​រដ្ឋស​ភា​អាមេរិក ថ្លែងមតិនៅ​អង្គការ​សហប្រជាជាតិ និងចូលរួមសិក្ខាសាលាស្ដីពីគ្រួសារនៅ​ទីក្រុង Philadelphia រដ្ឋ Pensylvania។ ថ្លែង​មតិចំពោះ​មជ្ឈដ្ឋាន​អ្នក​សារព័ត៌​មាន​ នៅជើង​ហោះហើរ​ពីប្រ​ទេស​គុយ​បាទៅ​កាន់​អាមេរិក សម្ដេចបាប francis បានសម្ដែង​ក្តីសង្ឃឹម​ថា អាមេរិក​នឹង​លុប​ចោល​បទ​ហ៊ុំព័ទ្ធ​សេដ្ឋកិច្ច ចំពោះ​គុយ​បាយ៉ាង​ឆាប់​រហ័ស។ សម្ដេច​ប៉ាប Francis ជាអ្នក​កណ្ដាល​មួយ​នាំទៅ​ដល់​ការ​សំ​រេច​ចិត្ត​បង្កើត​ប្រក្រ​តីភាព ទំនាក់ទំនង​រវាងអាមេរិក និងគុយបានាចុងឆ្នាំ២០១៤កន្លង​ទៅ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ