23/05/2017 10:34 GMT+7 Email Print Like 0

សម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៤​បាន​បើក​យ៉ាង​ឱឡារិក​នៅទីក្រុងហាណូយ​


 
សម័យប្រជុំលើកទី៣រដ្ឋសភាវៀតណាមនីតិកាលទី១៤បានបើកយ៉ាងឱឡារិកនៅ ទីក្រុងហាណូយ

សម័យប្រជុំលើកទី៣ រដ្ឋសភាវៀត​ណាមនីតិកាល​ទី១៤ បានបើក​យ៉ាង​ឱឡារិក​នាព្រឹកថ្ងៃទី​២២ ខែឧសភា ឆ្នាំ​២០១៧ នៅទីក្រុងហាណូយ (វៀតណាម)។ ​អញ្ជើញចូល​រួមក្នុងសម័យ បើកនេះមាន​វត្តមាន​អគ្គលេខាគណៈ​កម្មាធិការ​​មជ្ឈឹម​​បក្សកុម្មុយនិស្ត​វៀតណាម លោក Nguyen Phu Trong ប្រធានរដ្ឋ លោក Tran Dai Quang នាយក​រដ្ឋមន្ត្រីរដ្ឋាភិ បាល លោក Nguyen Xuan Phuc ប្រធានរដ្ឋសភា លោកស្រី Nguyen ​Thi Kim Ngan រួមទាំងអ្នកបដិវត្តន៍ជើងចាស់ តំណាងអង្គទូតនិង​អង្គការអន្តរជាតិមួយចំនួនផងដែរ។
 
​អញ្ជើញថ្លែងមតិបើកសម័យប្រជុំ  ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា សម័យប្រជុំលើកទី៣ រដ្ឋសភា​វៀត​ណាម​នីតិកាល​ទី​១៤ គឺមាន​អត្ថន័យ​សំខាន់ពិសេស​ក្នុងការ​បន្តការ​អនុវឌ្ឍន៍​តាមផ្លូវ​ច្បាប់​នូវការ​កំណត់នានា​ក្នុង​រដ្ឋធម្មនុញ្ញ​ឆ្នាំ២០១៣ ​រួមទាំងរាល់​សេចក្តី​កំណត់អំ​ពីសេដ្ឋកិច្ច​ទីផ្សារ​តាម​ទិស សង្គមនិយម​សំដៅឆ្លើយ​តបទៅនឹង​តម្រូវ​ការ​នៃស្ថានភាព​ថ្មី។ តាម​នោះ សកម្មភាព តាក់តែង​ច្បាប់​នៅតែ​ជាខ្លឹម​សាសំខាន់​នៃសម័យ​ប្រជុំលើក​នេះ។ លោកស្រីប្រ​ធានរដ្ឋ សភាវៀតណាម អញ្ជើញ​ផ្តល់​អនុសាសន៍​ថា៖
 
“បណ្តា​គំរោងច្បាប់ដែលបាន​លើកយកម​ក​ពិភាក្សានៅ​ក្នុងសម័យ​ប្រជុំ​លើក​នេះ គឺសុទ្ធតែជា​ឯកសារ​សំខាន់ៗ ដែល​ទទួល​បានការ​យកចិត្ត​ទុក​ដាក់​របស់​អ្នក បោះឆ្នោត​និងសង្គមទាំងមូល។ ពោលគឺ គំរោងច្បាប់​មួយ​ចំនួន​​ទាក់ទិន​ទៅនឹង​សិទ្ធិ មនុស្ស សិទ្ធិពលរដ្ឋ និងពង្រាង​ច្បាប់ទាក់​ទិនទៅ​នឹង​សកម្មភាព​ផលិតកម្ម​ធ្វើ​អាជីវកម្ម គ្រប់គ្រងសេដ្ឋកិច្ចសង្គមជាដើម។ ឈរលើ​មូលដ្ឋាន ​ទទួលយកមតិរបស់អង្គប្រជុំ នោះ ពង្រាងច្បាប់​ចំនួន​១៣ នឹង​បាន​រដ្ឋសភា​ពិនិត្យ​ និងអនុម័តនៅក្នុងសម័យប្រជុំ លើកនេះ”។

 


 ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan អញ្ជើញថ្លែង​មតិនៅក្នុង​សម័យ​បើក​
កិច្ចប្រជុំលើកទី៣ រដ្ឋសភាវៀតណាមនីតិកាលទី ១៤

ដើម្បីលើកកំពស់គុណភាពនិងប្រសិទ្ធភាពនៃសកម្មភាពសួរដេញ ដោលនិង ឆ្លើយការ​សួរដេញដោល រដ្ឋសភា​នឹងបង្កើន​ពេលវេលាសម្រាប់​សកម្មភាព​នេះឡើង ទៅដល់​៣ថ្ងៃ។ ទន្ទឹមជាមួយគ្នានោះ របាយការណ៍​នានា​របស់​ស្ថាប័ន​​ចំណុះ​រដ្ឋ​សភា ប្រធានតុលាការប្រជា​ជន​កំពូល ប្រធាន​មហាអយ្យការ​ប្រជាជន​កំពូល នឹង​បាន​ដាក់​ជូន អង្គ​ប្រជុំស្រាវ​ជ្រាវនិង​ពិភាក្សា។​ រួមជាមួយ​ខ្លឹមសារ​សំខាន់ៗ​ដូចពោល​ខាង​លើ រដ្ឋ សភានឹងផ្ទៀងស្តាប់​នូវរ​បាយការណ៍​​បូកសរុប​មតិនិង​សំណើ​របស់​អ្នកបោះឆ្នោត និងប្រជាជន រួមទាំង​សម្រេច​នូវគំរោងការណ៍​សំខាន់ៗ​​មួយចំនួនទៀត។ អញ្ជើញធ្វើ ការវាយតម្លៃ​អំពីសម័យប្រជុំនេះ លោក​ស្រី ​Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

​“សម័យប្រជុំលើកទី៣នេះគឺមានការងារច្រើនផងនិងពោរពេញទៅដោយខ្លឹមសារសំខាន់ៗជាច្រើនផង។ ដោយ​ស្មារតី​សាមគ្គី ច្នៃប្រឌិតនិងធ្វើសកម្មភាពដើម្បី ផលប្រយោជន៍របស់ប្រជាជននោះ នៅសម័យប្រជុំនេះ រដ្ឋសភា​​នឹង​បន្តផ្លាស់​ប្តូរថ្មី លើក​កំពស់គុណភាពសកម្មភាព បង្កើនកិច្ចសន្ទានិងការបកស្រាយ សំដៅលើក កំពស់គុណ​ភាពនៃសម័យប្រជុំនានា”៕

 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ