30/01/2016 11:04 GMT+7 Email Print Like 0

សម័យប្រជុំលើកទី២នៃក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត


ទិដ្ឋភាពនៃកិច្ចប្រជុំ

នារសៀលថ្ងៃទី២៩ ខែមករា ឆ្នាំ២០១៦ នៅទីក្រុង​ហាណូយ ក្រុមប្រឹក្សាជាតិរៀបចំ ការ​បោះ​ឆ្នោត​បាន​បើក​កិច្ច​ប្រជុំ​លើក​ទី២​ ក្រោមអធិបតីភាពរបស់ប្រធានរដ្ឋស​ភា និងនិងជាប្រធានក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត លោក Nguyen Sinh Hung។ នាពេលកន្លងទៅ ក្រុមប្រឹក្សារៀបចំការបោះឆ្នោត និង​ស្ថាប័នទាក់ទិននានាបាន​សម្រេច​ជាសារវ័ន្ត ការផ្សព្វផ្សាយឯកសារបញ្ជាណែនាំការបោះឆ្នោត ព្រម​ទាំងរៀប​ចំសកម្មភាព​ឃោសនា​​ជាច្រើន​ក៏ដូច​ជាការ​ងារ​រៀប​ចំ​កម្មាភិបាល សម្រាប់ការ​បោះឆ្នោត។ នៅក្នុងកិច្ចប្រជុំ​នេះ ក្រុម​ប្រឹក្សាជាតិ​រៀប​ចំ​ការ​បោះ​ឆ្នោត​ បានប្រមូល​ផ្តុំពិភាក្សា​ និង​ពិនិត្យនូវរបាយការណ៍បូកសរុបស្ថានភាព អនុវតកិច្ចការរៀបចំការ​បោះឆ្នោត​សមាជិក​សមាជិការ​រដ្ឋសភានីតិកាលទី១៤ និង​តំណាង ក្រិមប្រឹក្សាប្រជា​ជនគ្រប់ជាន់ថ្នាក់អាណត្តិ២០១៦-២០២១ និងភារកិច្ចចាំបាច់ មួយចំនួនទៀតផង។

​ក្រុមប្រឹក្សាជាតិរៀបចំការបោះឆ្នោត ក៏បានអនុម័តគោលការណ៍បែងចែក បក្ខជននៅមជ្ឈឹមឲ្យចុះតំ​បន់ ចំនួន​បក្ខជន​ ដែលបានឧទ្ទេសនាមតំណាងរដ្ឋសភា នីតិកាល​ទី១៤និង​តំណាង​ក្រុម​ប្រឹក្សា​ប្រជាជន​គ្រប់​ជាន់​ថ្នាក់​អាណត្តិ​ ២០១៦-២០២១៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ