01/11/2019 11:21 GMT+7 Email Print Like 0

សម័យប្រជុំលើកទី៨ រដ្ឋសភានីតិកាលទី១៤៖ ផ្លាស់ប្ដូរថ្មីច្នៃប្រឌិតដើម្បីអភិវឌ្ឍ ប្រកបដោយចីរភាព


 ទិដ្ឋភាពនៅសម័យប្រជុំ (រូបថត៖ quochoi.vn) 
 

នាព្រឹក​ថ្ងៃទី៣១ ខែតុលា ឆ្នាំ២០១៩ បន្តរបៀបវារៈនៃសម័យប្រជុំលើកទី៨ រដ្ឋសភា វៀតណាមនីតិកាលទី១៤ បាន​ពិភាក្សា​នៅសាលប្រជុំអំពីលទ្ធផលអនុវត្តផែនការ អភិវឌ្ឍសេដ្ឋកិច្ចសង្គមនិងថវិការដ្ឋឆ្នាំ២០១៩ ផែនការ​អភិវឌ្ឍសេដ្ឋកិច្ចសង្គម គម្រោងថវិការដ្ឋនិងផែនការបែងចែកថវិកាមជ្ឈឹមឆ្នាំ២០២០។
 
នៅ​កិច្ចប្រជុំនេះ សមាជិកសភាជាច្រើននាក់បានវាយតម្លៃខ្ពស់ចំពោះរាល់ សញ្ញា​ដ៏វិជ្ជ​មាន​ក្នុង​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​​សង្គមដោយសម្រេចបានលទ្ធផលគួរ អោយចាប់អារម្មណ៍ ហើយស្នើ​អោយ​កសាង​គោលន​យោបាយ​និង​ច្បាប់​អោយ បាន​សមស្រប​នឹងការវិវត្តន៍យ៉ាងឆាប់រហ័សនៃស្ថានភាពសេដ្ឋកិច្ចសង្គមក្រោម ឥទ្ធិពលនៃ​បដិវត្តន៍​ឧស្សាហកម្មលើកទី៤។ លោក Nguyen Thanh Cong សមាជិកសភាមណ្ឌល Ninh Binh បានចាត់ទុកថា៖
 
“នាពេលថ្មីៗ​នេះ ការិយាល័យនយោបាយបានចេញផ្សាយសេចក្ដីសម្រេច ចិត្តស្ដីពីគោលជំហរ គោលន​យោបាយ​ចូល​រួម​ដោយម្ចាស់ការក្នុងបដិវត្តន៍ឧស្សា ហកម្មលើកទី៤។ ប៉ុន្តែ វៀតណាមនៅតែ ជួបការលំ​បាក​ឧបសគ្គ​ជាច្រើន​ ព្រោះថា យើងជាប្រទេសដើរក្រោយគេ ហើយកម្រិតអភិវឌ្ឍនៅតែមានកំហិត។ ប្រការនេះ ទាមទារ​អោយ​រដ្ឋត្រូវការមានគោលនយោបាយដ៏សមស្របដើម្បីទាក់ទាញបាន នូវប្រភពធន​ធាន​នានា​ទាំង​ក្នុង​និ​ង​ក្រៅ​ប្រទេស សំដៅជំរុញការអនុវត្តបច្ចេកវិទ្យា តាមនោះជួយអោយ​វៀត​ណាម​បង្កើន​ល្បឿននិង​បង្រួញ​គំលាត​ជាមួ​យ​ប្រទេសផ្សេងៗក្នុងដំណើរការអភិវឌ្ឍ។ ខ្ញុំមានគោលបំណងថា រដ្ឋា​ភិបាល ក្រសួងនិង ស្ថា​ប័នទាក់​ទិន​នានា ​យកចិត្តទុកដាក់ ហើយមានផែនការជាក់លាក់យ៉ាងឆាប់ៗ​ ដើម្បីបន្តបំពេញរបៀប​របប ជំរុញ​ការ​អនុវត្ត​បច្ចេក​វិទ្យានៃ​បដិវត្តន៍ ៤.០ រួម ចំណែក​យ៉ាងសកម្ម​ទៅក្នុង​ដំណើរ​ការ​អភិវឌ្ឍ​សេដ្ឋកិច្ច​សង្គម​របស់​ប្រទេស​ជាតិ​”។
 
ពិភាក្សា​អំពីដំណោះស្រាយអភិវឌ្ឍវិទ្យាសាស្ត្របច្ចេកវិទ្យាដើម្បីបម្រើការធ្វើផលិតកម្ម សេដ្ឋកិច្ចនិង​ជីវភាព​រស់នៅ​នោះ រដ្ឋមន្រ្តីក្រសួងវិទ្យាសាស្ត្រនិងបច្ចេក វិទ្យាលោក Chu Ngoc Anh បានសង្កត់ធ្ងន់ថា បណ្ដាសេចក្ដី​សម្រេច​ចិត្ត​របស់​ បក្ស រដ្ឋ រដ្ឋាភិបាលនិងច្បាប់នានា បានបង្កើតច្រករបៀងសម្រាប់ការអភិវឌ្ឍវិទ្យា សាស្ត្របច្ចេកវិទ្យាក្នុង​ស្រុក ហើយត្រូវបានសហគមន៍អន្តរជាតិកត់សម្គាល់។ លោករដ្ឋមន្រ្តីបានថ្លែងថា៖

“ផ្នែកវិទ្យាសាស្ត្របច្ចេក​វិទ្យានឹង​ប្ដេជ្ញាចិត្ត​ហើយ​មាន​ដំណោះ​ស្រាយ​ដើម្បី​ធ្វើសកម្ម​ភាព​យ៉ាង​ប្ដូរ​ផ្ដាច់​ក្នុង​បុព្វ​ហេតុ​អភិវឌ្ឍ។ នាខែធ្នូខាងមុខនេះ នឹងប្រព្រឹត្តទៅ កិច្ចប្រជុំផ្ទេរ​ប្ដូរ​គោលនយោបាយ​ទូទាំងប្រ​ទេសដើម្បី​ជំរុញ​សហគ្រាសអនុវត្ត ផ្ទេរ ប្រគល់បច្ចេកវិទ្យានិងផ្លាស់ប្ដូរថ្មីបច្ចេកវិទ្យា ឆ្ពោះទៅរកការច្នៃប្រឌិតបច្ចេកវិទ្យា។ នាយក​រដ្ឋមន្រ្តីរដ្ឋាភិបាលនឹងធ្វើជាអធិបតីនៅកិច្ចប្រជុំនេះ ដើម្បីត្រួតពិនិត្យឡើង វិញ និងដោះស្រាយ​ការជំ​ពាក់​ជំពិន​ខាងរបៀបរបបទាំងអស់ក្នុងវិស័យសំខាន់ ​នេះ”៕

 

តាម VOV5 - ​វិទ្យុសំឡេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ