09/01/2016 09:48 GMT+7 Email Print Like 0

សម័យប្រជុំនៃគណៈកម្មាធិការអាស៊ាននៅទីក្រុងវ៉ាស៊ីនតោន


ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham Quang Vinh

នាថ្ងៃទី៧ ខែមករា ឆ្នាំ២០១៦ ឯកអគ្គរដ្ឋទូតវៀតណាមប្រចាំនៅអាមេរិកលោក Pham​ Quang Vinh បានធ្វើ​ជា​អធិបតី​កិច្ចប្រជុំប្រចាំ របស់គណៈកម្មាធិការអា ស៊ាននៅវ៉ាស៊ីន​តោន (ACW)។ នេះ​ជា​សម័យ​ប្រជុំ​ដំបូង​ក្នុង​អាណត្តិ​ ដែលវៀត​ណាមកាន់ដំណែង​ជាប្រធាន ACW (ពីខែមករាដល់​ខែមេសា​ឆ្នាំ២០១៦)។ ចូល រួមក្នុង​សម័យ​ប្រជុំ​នេះ មានវត្តមាន​ឯក​អគ្គរដ្ឋទូត និងតំណាងស្ថានទូតអាស៊ាន ទាំង​១០ប្រចាំនៅអាមេរិក។ ភ្ញៀវ​អញ្ជើញ​នៃភា​គី​អាមេរិក​មាន​ឧបការីរដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Daniel Russel រួមទាំង​មន្ត្រីជាន់ខ្ពស់​ជាច្រើន​រូបទៀត។ សម័យ​ប្រជុំនេះបានសង្កត់ធ្ងន់ទៅ លើស្ថានភាពពិសេសនៃឆ្នាំ២០១៦ បន្ទាប់​ពីការបង្កើតសហគមន៍អាស៊ានក៏​ដូច​ជា​ការ​បង្កើតទំនាក់ទំនងយុទ្ធសាស្ត្រអាស៊ាន អាមេរិកមុននឹងពេលបើកសន្និ​សីទ​កំពូល​អាមេរិក អាស៊ាន​ដែល​គ្រោង​នឹង ប្រព្រឹត្ត​ទៅនា​ខែកុម្ភ​នៅរដ្ឋ California ។

​នៅសម័យប្រជុំនេះ តំណាងប្រទេសអាស៊ានបានពិភាគ្សាអំពីរៀបវារៈរបស់​ ACW ក្នុងឆ្នាំ២០១៦ ព្រម​ទាំង​ចែក​រំលែក​ជាមួយភាគីអាមេរិក នូវវិធានការផ្សព្វផ្សាយរូបភាពសហគមន៍សេដ្ឋកិច្ចអាស៊ាន នៅអាមេរិកផងដែរ៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ