08/03/2016 09:56 GMT+7 Email Print Like 0

សម័យប្រជុំលើកទី ៤៦ គណៈ​កម្មធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វៀត​ណាម​បើក​ជាផ្លូវ​ការ​នៅទី​ក្រុង​ហាណូយ​


សម័យប្រជុំលើកទី ៤៦ គណៈកម្មធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកជាផ្លូវការនៅទីក្រុងហាណូយ (Image: VNA)

នាព្រឹកថ្ងៃទី​៧ ខែ​មិនា ឆ្នាំ២០១៦ សម័យប្រជុំលើកទី​៤៦ គណៈកម្មធិការអចិន្ត្រៃយ៍​រដ្ឋសភា​វៀត​ណាម បើក​ជាផ្លូវ​ការ​នៅទីក្រុង​ហាណូយ។ នេះ​គឺជាសម័យប្រជុំចុង​ក្រោយ​នៃគណៈកម្មាធិការ អចិន្ត្រៃយ៍រដ្ឋសភានីតិកាលទី​១៤ ដែល​ត្រៀម​រៀបចំ​បណ្ដាខ្លឹមសា​សំរាប់ សម័យប្រជុំលើកទី​១១ នៃរដ្ឋសភា​។ ប្រព្រឹត្តទៅចាប់ពីថ្ងៃទី​៧ ដល់ទី​៩ ខែមិនា ឆ្នាំ២០១៦ សមាជិកសមាជិការសភានឹងផ្តល់មតិ ចំពោះរបាយកាណ៍វាយ​តំលៃបំពេញ​បន្ថែ​មលទ្ធ​ផល​នៃ​ការ​អនុវត្ត​ភារកិច្ច​អភិវឌ្ឍន៍​សេដ្ឋកិច្ច សង្គមថវិការ​រដ្ឋឆ្នាំ​២០១៥ និង​លទ្ធផល​នៃកា​រ​អនុវ​ត្ត​ផែន​ការ​អភិវឌ្ឍន៍​សេដ្ឋកិ​ច្ច​សង្គម​ដំណាក់​កាល ២០១១-២០១៥ ដំណាក់កាល ២០១៦-២០២០ ជាដើម។ គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​នឹងពិនិត្យមើល និងអនុម័តលើច្បាប់អជ្ញាស្តីពី​ការគ្រប់គ្រង​ទីផ្សារ​បែប​បទ ​ចាត់​តាំង​និង​សកម្មភាព​របស់​ក្រុម​​ប្រឹក្សា​រតុលាការ​ផ្តល់​មតិទៅ លើគំរោងច្បាប់បណ្តុះបណ្ដាលកម្មាភិបាលយុត្តិធម៌​។ល។៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ