30/07/2016 10:36 GMT+7 Email Print Like 0

សម័យប្រជុំលើកទី ១ រដ្ឋសភាវៀតណាម​នីតិកាលទី​១៤ សម្រេច​គោល​ដៅ ដែល​បានដាក់​ចេញ​ប្រកប​ដោយ​ជោគ​ជ័យ​


សម័យប្រជុំលើកទី ១ រដ្ឋសភាវៀតណាមនីតិកាលទី ១៤ សម្រេចគោលដៅ ដែលបានដាក់ចេញប្រកបដោយជោគជ័យ (VNA)

នារសៀលថ្ងៃទី​២៩ ខែកក្កដា ឆ្នាំ​២០១៦ សម័យប្រជុំលើកទី​១ រដ្ឋសភា​វៀតណាម​នីតិកាល​ទី ១៤ បានបិទ​បញ្ចប់​ប្រកប​ដោយ​ជោគជ័យ​បន្ទាប់ពី​១៩ ថ្ងៃធ្វើការ។ ថ្លែងមតិនៅពិធីបិទបញ្ចប់ ប្រធានរដ្ឋសភា​វៀត​ណាម លោកស្រី Nguyen Thi Kim​ Ngan បានអះអាងថា៖​ «ដោយមានស្មារតីមានទទួលខុសត្រូវ​ ប្រជាធិបតេយ្យ និងស្មោះត្រង់ រដ្ឋ​ស​ភា​សម្រេច បានភារកិច្ចស្នូលដែលជាការពិនិត្យមើល រៀបចំយន្តការអង្គការ ចាត់តាំង​បោះ​ឆ្នោតនិង​​អនុម័ត​លើការងារ​​កម្មភិបាល​ជា​ន់​ខ្ពស់ របស់រដ្ឋាភិបាលតា​មបទដ្ឋាន​និង​នីតិវិធី​។ រដ្ឋសភាមានគោល​បំណង​ថា៖ បណ្ដា​​មន្ត្រី​ដែល​​ជាប់​​ឆ្នោតក្នុងអា​ណត្តិថ្មី​ នឹង​បន្ត​​ខំប្រឹងប្រែង​​លើក​កំពស់​​សមត្ថភាព​​ប្រកបដោយ​ប្រសិទ្ធ​​ភាព របស់​ក្បាល​ម៉ាស៊ីន​រដ្ឋឆ្លើ​យតប នឹងបំណងប្រាថ្នារបស់ប្រជាពលរដ្ឋទាំងមូល។» ចំពោះបំរ៉ែ​បំរួល​ស្មុគ​ស្មាញ​នៅក្នុង​និង​ក្រៅប្រទេស​ លោកស្រី Nguyen Thi Kim Ngan បានលើកច្បាស់ថា​៖ «រដ្ឋសភា​វៀតណា​មនីតិកាលទី​១៤ ត្រូវបន្ត​ផ្លាស់​ប្តូរ​ថ្មី លើកកំពស់ គុណភាព​ប្រសិទ្ធភាព នៃ​សកម្មភាព​ដើម្បី​សម្រេច​ភារកិច្ចល្អ។ សមាជិកសភា ម្នាក់ៗ​គប្បី​ពង្រីក​យ៉ាងខ្លាំងក្លា​ប្រពៃណី​៧០​ឆ្នាំ ត្រចះត្រចង់របស់រដ្ឋសភា គប្បី​ម្ចាស់​កាស​ថែមទៀតក្នុង​ការជួបប្រាស្រ័យ​និងការផ្ទៀង​ស្តាប់មតិ​ របស់អ្នក​បោះឆ្នោត រួមចំណែក​យ៉ាង​សកម្ម​ក្នុងសកម្មភាព របស់រដ្ឋសភា ធានា​សកម្មភាព​របស់ រដ្ឋស​ភាមានគុណភាពនិងប្រកបដោយប្រសិទ្ធភាព​ផងដែរ៕»
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ