28/06/2016 10:12 GMT+7 Email Print Like 0

សម័យប្រជុំលើកទី៩របស់​គណៈកម្មាធិការ​ទទួល​បន្ទុក​សហប្រតិបតិ្តការ​ទ្វេភាគី​វៀត​ណាម​-ចិន​


ឧបនាយករដ្ឋមន្រ្តីលោក Pham Binh Minh (ខាងស្ដាំ)និងរដ្ឋមន្រ្តីលោក Yang Jiechi
(រូបថត៖TTXVN)

នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ​២០១៦ នៅរដ្ឋធានីហាណូយ ប្រទេសវៀតណាម ឧបនាយក​រដ្ឋមន្រ្តី​ និង​ជា​រដ្ឋ​មន្រ្តី​ការ​បរទេស​វៀតណាម លោក Pham Binh Minh និងរដ្ឋមន្រ្តី​ការបរទេស​ចិន លោក Yang Jiechi បាន​អញ្ជើញ​ជាអធិបតី​សម័យ​ប្រជុំលើក​ទី​៩ នៃគណៈកម្មាធិការទទួលបន្ទុក​សហប្រតិបតិ្តការទ្វេភាគី​វៀត​ណាម-ចិន។ នៅទី​នេះ​ភាគីទាំងពីរ បានផ្លាស់ប្ដូរមតិនិងកំណត់ទិសដៅ ក៏ដូចជាខ្លឹមសារ​សំខាន់ៗ ក្នុងកិច្ច​សហប្រតិបតិ្តការ​នាពេលខាង​មុខ សំដៅពង្រឹងនិង​ពង្រីកដោយ ឥតឈប់ឈរនូវ​ទំនាក់ទំនង​ដៃគូ​សហប្រតិបតិ្តការ​យុទ្ធសាស្ត្រលើគ្រប់​វិស័យ​វៀត​ណាម-ចិន ឲ្យ​អភិវឌ្ឍន៍កាន់តែស៊ីជំរៅពីមួយថ្ងៃទៅមួយថ្ងៃ។


ទិដ្ឋភាពនៃសម័យប្រជុំ

ស្ដីអំពីបញ្ហានៅសមុទ្រ ភាគីទាំងពីរបានយល់ស្របគ្នាថា ចាំបាច់​ត្រូវអនុវត្តន៍យ៉ាង​ហ្មឺងម៉ាត់ ​នូវកិច្ច​ព្រមព្រៀង​និង​ការយល់​ដឹង​រួម របស់ថ្នាក់ដឹកនាំជាន់ខ្ពស់នៃបក្ស​ទាំងពីរ ប្រទេសទាំងពីរ ក្នុងនោះ​មាន “កិច្ច​ព្រម​ព្រៀង​ស្ដីអំពី​គោលការណ៍​មូលដ្ឋាន​បញ្ជា និងដឹកនាំក្នុងការដោះស្រាយបញ្ហានៅសមុទ្រ​វៀតណាម-ចិន” ម្ចាស់​ការ​ការ​ខ្វែង​គំនិតឲ្យបាន​ល្អ ខំប្រឹងប្រែងអនុវត្តន៍កិច្ចព្រមព្រៀងសហប្រតិបតិ្តការ នៅ​សមុទ្រ និង​បង្កើត​យន្ត​ការ​សហប្រតិ​បតិ្តការ លើវិស័យស្វែងរកនិងជួយ​សង្គ្រោះ​នៅ​សមុទ្រ​។ ភាគី​ទាំង​ពីរ​ក៏បាន​ពិភាក្សា​អំពី​បញ្ហា​សំខាន់​ៗ​ផ្សេង​ទៀត ដូចជាការ​មិនធ្វើឲ្យស្ថានភាពកាន់​តែស្មុគស្មាញ ឬបើកទូលាយជំលោះ អនុវត្តន៍យ៉ាងពេញ​លេញ​និងប្រកប​ដោយប្រសិទ្ធិភាព នូវសេចក្ដីថ្លែងការណ៍ ស្ដីអំពីការប្រតិបត្តិរបស់​ភាគី​ទាក់​ទិន​នានា​នៅ​សមុទ្រ​ខាង​កើត (DOC) និង​សំរេចយ៉ាងឆាប់ៗ នូវក្រមប្រតិ​បត្តិ​នៅសមុទ្រខាងកើត (COC)។ ទន្ទឹម​ជាមួយ​គ្នានោះ​ ភាគី​ទាំងពីរ​បានឯកភាពលើការ​ដោះស្រាយ​ជំលោះ ដោយសន្តិវិធី សម​ស្រប​ទៅនឹង​ច្បាប់​អន្តរជាតិ​ក្នុង​​នោះមានអនុសញ្ញាអ.ស.ប ស្ដីអំពីច្បាប់សមុទ្រ១៩៨២។ បន្ទាប់ពីសម័យ​ប្រជុំ​នេះ ឧបនាយក​រដ្ឋមន្រ្តី​លោក Pham Binh Minh និងរដ្ឋមន្រ្តី​លោក Yang Jiechi បាន​ធ្វើជាកសិណសាក្សី​ពិធី​ចុះហត្ថ​លេខាលើឯ​ក​សារ​ សហ​ប្រតិបតិ្តការមួយចំនួន រវាងប្រទេសទាំងពីរ៕
 

តាម VOV5 -វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ