27/06/2015 09:50 GMT+7 Email Print Like 0

សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣បិទ​បញ្ចប់​ប្រកប​ដោយ​ជោគ​ជ័យ

នាររៀលថ្ងៃទី២៦​ ខែមិថុនា ឆ្នាំ​២០១៥ រដ្ឋសភាវៀតណាម​ បានបើក​សម័យប្រ​ជុំពេញអង្គ​ក្រោម​អធិបតី​របស់​ប្រធាន​រដ្ឋសភា​លោក Nguyen Sinh Hung ។ អញ្ជើញ​ចូលរួមក្នុង​សម័យប្រជុំនេះ មាន​អគ្គលេខា​បក្ស​កុម្មុយនិស្ត​វៀត​ណាម​ Nguyen Phu Trong ប្រធានរដ្ឋលោក Truong Tan Sang និង​​នាយក​រដ្ឋ​មន្ត្រី​រដ្ឋាភិ​បាល លោកNguyen TanDung។

ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ថ្លែងមតិក្នុងសម័យបិទបញ្ចប់សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣

ថ្លែងមតិក្នុង​ពិធី ប្រធានរដ្ឋសភា Nguyen Sinh Hung បានលើកច្បាស់​ថា រដ្ឋ​សភា​បានសម្រេច​កម្មវិធី​ធ្វើការ​នៃកិច្ច​ប្រជុំ​លើកទី៩ នេះដោយចំនួន​ការងារ និងខ្លឹមសារ​សំខាន់ៗ​ជាច្រើន។ នេះជា​ពេលវេលា​សមស្រប​ដើម្បី​រដ្ឋសភា​មាន​ការវាយតម្លៃ អំពីស្ថានភាពប្រទេសជាតិ​ នាប៉ុន្មានឆ្នាំកន្លងទៅ លទ្ធផលអនុវត្ត​ភារកិច្ចសេដ្ឋកិច្ច​សង្គម ផ្សព្វ​ផ្សាយ​ច្បាប់ និងសម្រេច​លើបញ្ហាសុខុ​មាលភាព​សង្គមមួយ​ចំនួន​ទៀត។ រដ្ឋសភា​ក៏បាន​អនុម័ត​លើក​សេចក្តី​សម្រេច​ចិត្ត​ ស្តីពី​បង្កើន​រាល់វិធានការបង្ការប្រឆាំង ការកាត់ទោស​ខុស​និងធានា សំណង​សម្រាប់​ជនរ​ងគ្រោះ ក្នុង​សកម្មភាព​បណ្តឹង​ព្រហ្មទណ្ឌ។ល។ ថ្លែងមតិ​ក្នុងពិធី លោក​Nguyen Sinh Hung បានលើកច្បាស់ថា៖

​“សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាម នីតិកាលទី១៣បានបិទបញ្ចប់ ប្រកបដោយជោគជ័យ និង​បន្សល​ទុកនូវ​ទំនុក​ទុក​ចិត្ត ចំណាប់​អារម្មណ៍​យ៉ាង​ល្អប្រសើរ ក្នុងដួងចិត្តជនរួមជាតិ អ្នកបោះឆ្នោត​ទូទាំង​ប្រទេស។ ក្រោយ​សម័យ​ប្រជុំនេះ ខ្ញុំស្នើ​ឲ្យសមាជិក​សមាជិការ​សភា​ជួបប្រាស្រ័យ ជាមួយអ្នក​បោះឆ្នោត  ស្វែង​យល់​អំពីបំណង​ប្រាថ្នា​របស់ អ្នកបោះឆ្នោតដើម្បី​មានសម្លេង​តំណាង​ឲ្យ ផល​ប្រយោជន៍​របស់​អ្នកបោះ​ឆ្នោត​ចំពោះ​បណ្តា​សេចក្តី​សម្រេច​ចិត្ត​របស់រដ្ឋ​សភា”៕

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ