21/05/2015 11:25 GMT+7 Email Print Like 0

សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣បានប្រារព្ធឡើង


សម័យប្រជុំលើកទី៩រដ្ឋសភាវៀតណាមនីតិកាលទី១៣បានប្រារព្ធឡើង (VOV)

សម័យ​ប្រជុំលើក​ទី៩រដ្ឋសភា​វៀតណាម​នីតិកាល​ទី១៣​បាន​ប្រារព្ធឡើង​ដ៏មហោឡារិ​ក នាព្រឹកថ្ងៃទី​២០ខែឧ​ស​ភា​ឆ្នាំ​២០១៥​ នៅក្រុង​ហាណូយ​ដោយ​មាន​ការ​ចូល​រួម​របស់​បណ្ដា​ថ្នាក់​ដឹក​នាំ​ អតីត​ថ្នាក់​ដឹក​នាំ​ជាន់​ខ្ពស់​បក្ស ​រដ្ឋរ​ដ្ឋា​ភិបាល​គណៈ​កម្មា​ធិការ ​មជ្ឈឹមរណសិរ្សមាតុភូមិ អ្នកបដិវត្តន៍ជើងចាស់ អង្គទូត​និង​អង្គការ​អន្ត​រ​ជាតិ​នៅក្រុង​ហាណូយ។ ពិធី​ប្រារព្ធ​នៃសម័យ​ប្រជុំ​លើកទី​៩ រដ្ឋសភា​នីតិកាល​ទី១៣ត្រូវ​បាន​វិទ្យុ​សម្លេង​វៀត​ណាម​ផ្សាយ​បន្ត​ផ្ទាល់​លើ​កាណាល់​ព័ត៌​មាន​នយោបាយ​ចំរុះ VOV​1 និង​កាណាល់​ទូរទស្សន៍​រដ្ឋសភា។

ថ្លែងមតិ​ប្រារព្ធ​សម័យ​ប្រជុំ​នេះ ប្រធាន​រដ្ឋសភា​វៀត​ណាម លោក Nguyen Sinh​ Hung បាន​លើក​ច្បាស់​ថា សម័យ​ប្រជុំ​លើក​ទី៩ មានតួនា​ទី​ដ៏សែន​សំខាន់។ សម័យ​ប្រជុំ​នឹងវាយ​តំលៃស្ថាន​ភាព​សេដ្ឋកិច្ច​សង្គម ការ​ពារ​ជាតិ​សន្តិ​សុខ​កិច្ច​ការ​បរទេស​ ការងារយុត្តិធម៌​និង​ការ​ងារ​ផ្សេងៗ។ លោកប្រធាន​រដ្ឋសភា Nguyen Sinh Hung បាន​សង្កត់​ធ្ងន់​ថា៖

“នៅ​សម័យ​ប្រជុំ​លើក​​នេះ រដ្ឋសភា​នឹង​ពិនិត្យ​អនុម័ត​​ទៅ លើ​គំរោង​​ច្បាប់​​និង​ពង្រាង​​សេចក្តី​​សំរេច​​ចិ​ត្ត​ចំ​នួន​១១​របស់​រដ្ឋសភា ផ្ដល់មតិ​អំពីគំរោង​ច្បាប់​ចំនួន​១៦​ទៀត។ ដោយ​បរិមាណ​គំរោង​ច្បាប់​ត្រូវ​ បាន​ពិនិត្យ​អនុម័ត​ដ៏ធំ​ធេង ​នៅសម័យ​ប្រជុំ​លើកនេះ​សំដៅ​បន្ត ​នាំ​រដ្ឋធម្មនុញ្ញ​ចូល​ក្នុងជីវភាពរស់នៅ រួម​ចំណែក​សុក្រិដ្ឋ​យន្ត​ការ​ធានា​ចរិត ឯកភាពព្រម​ៗគ្នា​របស់​ប្រព័ន្ធ​ច្បាប់​ឆ្លើយ​តប នឹងសំណូមព​រអភិវឌ្ឍន៍​ប្រទេស​ជាតិ​ក្នុង​ស្ថាន​ភាព​ថ្មី។ ជាពិសេស​នៅសម័យ​ប្រជុំ​លើក​នេះ រដ្ឋ​សភានឹង​អនុម័ត​លើគំរោង​ច្បាប់​សំខាន់​ៗជា​ច្រើន​រួម​ចំណែក​សុក្រិដ្ឋ​ ប្រព័ន្ធ​នយោបាយ​លើក​កំពស់​ប្រសិទ្ធភាព​សកម្មភាព​របស់​ក្បាល​ម៉ាស៊ីន​រដ្ឋ​ពីមជ្ឈឹម​ដល់​មូលដ្ឋាន​ដូច​ជាច្បាប់​ ចាត់​តាំងរដ្ឋាភិបាល​(វិសោធនកម្ម) ច្បាប់​ចាត់​តាំង​រដ្ឋអំណាច​ដំបន់ ច្បាប់​រណសិរ្ស​មាតុ​ភូមិ​​វៀតណាម​(វិសោធនកម្ម)ជាដើម។”

​បន្ទាប់នោះ តាង​នាមឲ្យ​រដ្ឋាភិបាល ឧបនាយក​រដ្ឋមន្ត្រី លោក Nguyen Xuan Phuc​បាន​អធិប្បាយ​របាយ​ការណ៍​វាយ​តំលៃ​ បំពេញ​បន្ថែម​លទ្ធផល​អនុវត្ត​ផែន​ការ​អភិវឌ្ឍន៍ ​សេដ្ឋកិច្ច​សង្គម​ឆ្នាំ​២០១​៤ និង​ផែន​ការ​អភិវឌ្ឍន៍​​សេដ្ឋកិច្ច​សង្គម​ឆ្នាំ២០១៥។ របាយការណ៍​របស់រដ្ឋាភិបាល​សឲ្យ​ឃើញ​ថា ក្នុង​ចំណោម​គោល​ដៅ​ផែន​ការ​ចំនួន១៤​ នៃ​ផែន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គមឆ្នាំ​២០១៤ មានគោល​ដៅចំនួន​១៣ ទទួលបាននិង​លើស​ពីផែន​ការ ក្នុង​នោះគួរ​ឲ្យយក​ចិត្តទុក​ដាក់​គឺ GDP កើន​ឡើង​៥,៩៨% ហួស​ពី​គោល​ដៅ​ដែល​បាន​ដាក់​ចេញ​ មាន​គោល​ដៅចំនួន​១ មិនទាន់​ទទួល​បាន​តាម​ផែន​ការ​គឺអត្រា​ពលករ បានបណ្ដុះបណ្ដាល។ ក្នុង​ប៉ុន្មាន​ខែដើម​ឆ្នាំ២០១៥ ស្ថានភាព​សេដ្ឋកិច្ច​សង្គម​ក៏ទទួល​បាន​លទ្ធផល​សកម្ម​ជាច្រើន​ផង​ដែរ។

ក្នុងសម័យប្រារព្ធ​នៃសម័យប្រជុំ​លើក​ទី៩ រដ្ឋសភា​នីតិកាល​ទី១៣ ប្រ​ធាន​គណៈ​កម្មាធិ​ការ​មជ្ឈឹម​រណសិរ្ស​មាតុ​ភូមិ​វៀតណាម លោក Nguyen Thien Nhan បានអ​ធិប្បាយ​របាយ​ការណ៍​បូក​សរុប​មតិ​សំណើរ​របស់​អ្នក​បោះ​ឆ្នោត។ ប្រធាន​គណៈកម្មាធិ​ការ​សេដ្ឋកិច្ច​នៃរដ្ឋសភា លោក Nguyen Van Giau បាន​អធិប្បាយ​របាយ​ការណ៍​ពិនិត្យ​របាយការណ៍ របស់រដ្ឋាភិបាល​វាយតំលៃ​បំពេញ​បន្ថែមលទ្ធផល​អនុវត្ត​ផែន​ការ ​អភិវឌ្ឍន៍​សេដ្ឋ​កិច្ច​សង្គម​និងថវិការ​រដ្ឋឆ្នាំ២០១៤ ស្ថានភាព​អនុវត្ត​ផែន​ការអភិវឌ្ឍន៍​សេដ្ឋកិច្ច​សង្គម​និង​ថវិការ​រដ្ឋ​ក្នុង​ប៉ុន្មាន​ខែ​ដើម​ឆ្នាំ២០១៥៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម


 

បណ្តាព័ត៌មានបានផ្សាយ