15/05/2015 09:54 GMT+7 Email Print Like 0

សម័យប្រជុំលើកទី៣៨របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបិទបញ្ចប់


 
សម័យប្រជុំលើកទី៣៨របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមបិទបញ្ចប់នារសៀលថ្ងៃទី១៤ខែ​ឧសភា​ ឆ្នាំ២០១៥​ នៅរដ្ឋធានីហាណូយ។ក្នុងកិច្ចប្រជុំចុងក្រោយ គណៈកម្មាធិការ​អចិន្រ្តៃ​រដ្ឋសភាបា​ន​ផ្ដល់​មតិ​អំពី​ការ​អនុម័ត​លើសេចក្ដីសំរេចចិត្តស្ដីពីការរៀបចំក្បាលម៉ាស៊ីន ភារកិច្ច សិទ្ធិអំណាច​របស់​អង្គភាព​នានា​ក្នុង​​ក្បាល​ម៉ាស៊ីន​របស់តុលាការប្រជាជនកំពូល ព្រមទាំងដាក់ជូនរដ្ឋសភាពិនិត្យមើល អនុម័តលើ​សំណើរ​តែង​​តាំង​ចៅ​ក្រម​តុលាការ ប្រជាជនកំពូលផងដែរ។

ថ្លែងមតិបិទបញ្ចប់សម័យប្រជុំលើកទី៣៨លោកប្រធានរដ្ឋសភា Nguyen Sinh Hung បានស្នើរស្ថាប័ន​ទាក់​តែង​សហការ​ជាមួយស្ថាប័នត្រួតពិនិត្យនិងស្ថាប័នទាក់ទិននានាប្រមូលមតិនៅសម័យប្រជុំដើម្បីកែលំអ​​សុក្រិដ្ឋ​​ឯកសារ​​មុនពេលដាក់ជូនរដ្ឋសភានៅសម័យប្រជុំខាងមុខ៕

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ