11/04/2015 16:00 GMT+7 Email Print Like 0

សម័យប្រជុំលើកទី៣៧របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម បិទបញ្ចប់

នារសៀលថ្ងៃទី១០ ខែមេសា ឆ្នាំ ២០១៥  គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម បានបិទបញ្ចប់សម័យ​ប្រជុំ​​លើកទី៣៧។នៅសម័យប្រជុំលើកនេះ គណៈកម្មាធិការ អចិន្ត្រៃរដ្ឋសភាបានផ្ដ​ល់​មតិ​អំពីគំរោង​ច្បាប់​ក្រម​ច្បាប់​ព្រហ្មទណ្ឌ (ធ្វើវិសោធនកម្ម) ច្បាប់នីតិព្រហ្មទណ្ឌ និងច្បាប់សុវត្ថិភាពព័ត៌មាន ផ្ដល់មតិអំពី​របាយការណ៍​បំ​ភ្លឺទទួលយក កែសម្រួលគំរោងច្បាប់ថវិការរដ្ឋ (ធ្វើវិសោធនកម្ម) ច្បាប់ស្ដីពីការចាត់​តាំងរដ្ឋា ភិបាល (ធ្វើ​វិសោធន​កម្ម) ជាដើម។ គណៈកម្មាធិការអ ចិន្ត្រៃរដ្ឋសភា បានស្ដាប់របាយ ការណ៍អំពីលទ្ធផលនៃ​មហា​សន្និបាត​​សហភាពអន្តរសភាពិភពលោកលើកទី១៣២នៅទីក្រុងហាណូយ ផ្ដល់មតិអំពីគំរោងការណ៍​បង្កើត​ទី​ក្រុង​ Tam Diep នៃខេត្ត Ninh Binh និងទីរួមខេត្ត Ky Anh នៃខេត្ត Ha Tinh ទៀតផង៕ 
 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ