10/03/2015 11:28 GMT+7 Email Print Like 0

សម័យប្រជុំលើកទី៣៦របស់គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាមប្រារព្វឡើង

នាថ្ងៃទី៩ ខែមិនា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភាវៀតណាម បានបើក​សម័យ​​ប្រជុំលើកទី៣៦។ប្រព្រឹត្តទៅចាប់ពីថ្ងៃនេះដល់ថ្ងៃទី១៧មិនា នៅសម័យប្រជុំនេះ គណៈកម្មាធិការ​អចិន្ត្រៃ​​រដ្ឋសភា គ្រោងនឹងផ្ដល់មតិអំពី ពង្រាងច្បាប់រណសិរ្សមាតុភូមិវៀតណាម (ធ្វើវិសោធនកម្ម) ច្បាប់​ស្ដីពី​ការចេញផ្សាយឯកសារច្បាប់ ពង្រាងច្បាប់ស្ដីពីការប្ដឹងរដ្ឋបាល (ធ្វើវិសោធនកម្ម) ច្បាប់រដ្ឋប្បវេណី (ធ្វើ​វិសោធកម្ម​) ច្បាប់ស្ដីពីសកម្មភាពឃ្លាំមើលរបស់រដ្ឋសភានិងក្រុម ប្រឹក្សាប្រជាជនជាដើម។
 

ប្រធានរដ្ឋសភាលោក Nguyen Sinh Hung ថ្លែងមតិបើកសម័យប្រជុំលើកទី៣៥ (រូបថត៖TTXVN)
ទន្ទឹមនឹងនោះ ខ្លឹមសាសំខាន់ជាច្រើនផ្សេងទៀត ក៏ត្រូវបាននាំមកពិភាគ្សាដូចជា ការត្រៀមរៀបចំមហា​សន្និបាត​​សហភាពអន្តរសភាពិភពលោកលើកទី១៣២ (IPU ១៣២) នាចុងខែនេះ និងការត្រៀម​រៀប​ចំ​សម័យ​ប្រជុំលើកទី៩ រដ្ឋសភានីតិកាល ទី១៣ទៀតផង។

ក៏នៅសម័យប្រជុំនេះ គណៈកម្មាធិការអចិន្ត្រៃរដ្ឋសភា ក៏នឹងសួរដេញដោលប្រធាន តុលាការប្រជាជនកំពូល​វៀត​ណាមលោក Truong Hoa Binh និងរដ្ឋមន្ត្រី ប្រធាន គណៈកម្មាធិការជនជាតិលោក Giang Seo Phu ផង​ដែរ​៕

 
តាម​ VOV5- វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ