20/01/2015 14:18 GMT+7 Email Print Like 0

សម័យប្រជុំលើកទី៣៤គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានប្រារព្ធឡើង


សម័យប្រជុំលើកទី៣៤គណៈ​កម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​បាន​ប្រារព្ធ​ឡើង​

នាព្រឹកថ្ងៃទី១៩ខែមករាឆ្នាំ២០១៥នៅទីក្រុងហាណូយ គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​រដ្ឋសភា​វៀត​ណាម​បាន​បើក​សម័យ​​​ប្រជុំលើកទី៣៤។ ថ្លែងមតិនៅសម័យប្រជុំនេះ ប្រធានរដ្ឋសភាវៀតណាមលោក Nguyen​ Sinh​ Hung​ បាន​លើក​​ច្បាស់​ថា ពេល​វេលា​ភាគ​ច្រើន​នៃ​សម័យ​ប្រជុំ​លើក​នេះលៃ​ទុក​ឲ្យការ​ងារ​កសាង​ច្បាប់។ គណៈ​កម្មា​ធិការ​អចិន្ត្រៃយ៍​​រដ្ឋសភា​នឹង​ផ្ដល់​មតិ​អំពីការ​ត្រៀម​ឲ្យមហា​សន្និ​​បាតអន្តរសភាពិភពលោកលើកទី១៣២ (IPU-132) ដោយ​​វៀត​ណាម​ទទួល​រៀបចំ​នៅ​ទីក្រុង​ហាណូយ​នាខែ​មិនា​ឆ្នាំ២០១៥។

នារសៀលថ្ងៃដដែល​គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាបានផ្ដល់មតិអំពីគំរោង​ច្បាប់​​សកម្ម​ភាព​ឃ្លាំ​មើល​របស់​រដ្ឋ​ស​ភានិងក្រុម​ប្រឹក្សា​ប្រ​ជា​ជន ទន្ទឹម​​នឹង​​នោះ​​ផ្ដល់​មតិ​អំពី​ការ​ធ្វើ​វិសោធន​កម្ម​បំពេញ​​បន្ថែម​ផ្សព្វ​ផ្សាយ​ថ្មី​ឯក​សារ​ច្បាប់​ធានាអនុវត្តច្បាប់ចាត់តាំងរដ្ឋសភា៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ