12/12/2017 10:15 GMT+7 Email Print Like 0

សម័យប្រជុំលើកទី១៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា


 សម័យប្រជុំលើកទី១៩គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា

នារសៀលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០១៧ នៅទីក្រុងហាណូយ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបានបើកសម័យប្រជុំលើកទី ១៩ ។ អង្គប្រជុំបានពិភាក្សាអំពីរបាយការណ៍លទ្ធផលឃ្លាំមើលលើការចញផ្សាយសេច ក្ដីសម្រេចចិត្តនិងសកម្មភាពរបស់ក្រុមប្រឹក្សាប្រជាជននៃបណ្ដាខេត្ត ទីក្រុងចំណុះមជ្ឈឹម ពិនិត្យមើលនិងអនុម័តលើសំណូមពរ​ចាត់តាំងឯកអគ្គរដ្ឋទូតវៀតណាម អាណត្តិ ២០១៧- ២០២០  នៅប្រទេសមួយចំនួន។

គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាក៏បានបូកសរុបសម័យប្រជុំលើកទី ៤ រដ្ឋសភានីតិកាលទី ១៤ និងផ្តល់មតិជាលើកដំបូង ចំពោះការត្រៀមរៀបចំអោយសម័យប្រជុំលើកទី ៥ រដ្ឋសភាវៀតណាម នីតិកាលទី ១៤ ពិនិត្យមើលនិងអនុម័តកម្មវិធីកិច្ចការបរទេស ឆ្នាំ២០១៨ របស់គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភា និងខ្លឹមសារសំខាន់មួយចំនួនទៀត។ តាមគំរោង សម័យប្រជុំលើកទី ១៩ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភានឹងអូសបន្លាយដល់ថ្ងៃទី ១៤ ខែធ្នូឆ្នាំ​២០១៧៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ