សម័យប្រជុំលើកទី១៤គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-កូរ៉េខាងត្បូង
សម័យប្រជុំលើកទី១៤គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-កូរ៉េខាងត្បូង
ក្នុងសម័យប្រជុំលើកទី១៤គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-កូរ៉េខាងត្បូង ដែលបានប្រារព្វឡើងនាថ្ងៃទី១៤ ខែកក្កដា ឆ្នាំ២០១៥ នៅកូរ៉េខាងត្បូងភាគីវៀតណាមនិងកូរ៉េខាងត្បូងបានជូនដំណឹងអំពីស្ថានភាពអភិវឌ្ឍន៍សេដ្ឋកិច្ចរបស់ប្រទេសនិមួយៗ គ្នា បូកសរុបលទ្ធផលទាំងឡាយដែលទទួលបាន ក្នុងរយៈពេល ១
ឆ្នាំកន្លងទៅ ផ្លាស់ប្តូរមតិ ដោះស្រាយរាល់ការជំពាក់ជំពិននាបច្ចុប្បន្ន និងនាំចេញទិសដៅបង្កើនកិច្ចសហប្រតិបត្តិការលើគ្រប់វិស័យនាពេលខាងមុខនេះ។
កូរ៉េខាងត្បូង នាបច្ចុប្បន្នជាដៃគូជួរមុខរបស់វៀតណាមអំពីការវិនិយោគផ្ទាល់ដោយទុនចុះបញ្ជីសរុបចំនួន៤០ ពាន់លានដុល្លារអាមេរិកតំលៃប្រាក់ពាណិជ្ជកម្មទ្វេភាកីទទួលបានជិត៣០ពាន់លានដុល្លារអាមេរិក។ ទន្ទឹមនឹងកិច្ចសហប្រតិបត្តិការទ្វេភាគីនេះ វៀតណាមនិងកូរ៉េខាងត្បូងនៅជាដៃគូរបស់គ្នាដ៏សែនសំខាន់ រួមវិភាគទានយ៉ាងសកម្មនៅក្នុងវេទិការនិងក្របខ័ណ្ឌសហប្រតិបត្តិការពហុភាគី នៅក្នុងតំបន់និងអន្តរជាតិដែរ៕
តាម VOV5 - វិទ្យុសម្លេងវៀតណាម