17/01/2015 18:42 GMT+7 Email Print Like 0

សម័យប្រជុំលើកទី១៤ក្រុមប្រឹក្សាទ្រឹស្ដីមជ្ឈឹម


លោក Dinh The Huynh ប្រធានគណៈកម្មាធិការឃោសនាអប់រំមជ្ឈឹមនិងជាប្រធានក្រុមប្រឹក្សាទ្រឹស្តីមជ្ឈឹម (qdnd.vn)

នាថ្ងៃទី១៦ ខែ​មករា ឆ្នាំ​២០១៥ នៅទីក្រុងហាណូយ ក្រុម​ប្រឹក្សា​ទ្រឹស្ដី​មជ្ឈឹម​បាន​ដំណើរ​ការ​សម័យ​ប្រជុំ​លើក​ទី​១៤​​បូក​សរុប​ការងារ​​ឆ្នាំ២០១៤​និង​លា​តត្រ​ដាង​ទិស​ដៅ​ភារ​កិច្ចឆ្នាំ២០១៥។

ថ្លែងមតិបើកសម័យប្រជុំនេះលោក Dinh The Huynh ប្រធាន​គណៈ​កម្មាធិ​ការ​ឃោសនា​អប់រំ​មជ្ឈឹម​និង​ជាប្រ​ធាន​ក្រុម​ប្រឹក្សា​ទ្រឹស្តី​មជ្ឈឹម​បាន​ស្នើរ​បណ្ដា​ដំណាង​ពង្រីក​ប្រជា​ធិបតេយ្យ​លើក​កំពស់ការ​ទទួល​ខុស​ត្រូវ​ប្រ​មូល​​ផ្ដុំបញ្ញាបំភ្លឺរាល់លទ្ធផលដែលទទួលបាននិងកំហិតក្នុងការអនុវត្តការងារឆ្នាំ២០១៤ កំណត់​ទិសដៅ​ភារ​កិច្ច​​ការងារក្នុងឆ្នាំ២០១៥។តាម​នោះភារ​កិច្ច​ស្នូល​របស់​ក្រុម​ប្រឹក្សា​ទ្រឹស្តី​មជ្ឈឹម​ក្នុង​ឆ្នាំ​២០១៥​គឺសកម្ម​ចូលរួម​សុក្រិដ្ឋ​​របាយការណ៍បូកស​រុប​​បញ្ហា​ទ្រឹស្តី​-​ជាក់​ស្ដែង​មួយចំនួនក្នុងអំឡុង៣០ឆ្នាំផ្លាស់ប្តូរថ្មី ពិគ្រោះ​យោបល់​រួម​ចំណែក​ក្នុង​ការ​សុក្រិដ្ឋ​ពង្រាង​ឯកសារ​ដាក់​ជូន​មហា​សន្និ​បាត​លើកទី​១២​របស់​បក្ស​កុម្មុយនីស្ត​វៀត​ណាម​៕​

តាម VOV5 - វិទ្យុសម្លេងវៀតណាម
បណ្តាព័ត៌មានបានផ្សាយ