13/04/2016 12:47 GMT+7 Email Print Like 0

សម័យប្រជុំលើកទី១១រដ្ឋសភាវៀតណាមនីតិកាលទី១៣បិទបញ្ចប់ជាផ្លូវការ


សម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី ១៣ បិទបញ្ចប់ជាផ្លូវការ (Image: VOV)

ពិធីបិទបញ្ចប់សម័យប្រជុំលើកទី ១១ រដ្ឋសភាវៀតណាមនីតិកាលទី១៣ បានប្រព្រឹត្តទៅក្រោយ​រយៈពេល ១៩ថ្ងៃធ្វើការ។ ថ្លែងមតិ​នៅទី​នេះ ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បាន​ឲ្យ​ដឹង ថា៖

​«គោលដៅ ៥ ឆ្នាំ ខាងមុខគឺត្រូវធានាស្ថរិភាពម៉ាក្រូសេដ្ឋកិច្ច ខំប្រឹងប្រែង​លើកកំពស់កំណើនសេដ្ឋកិច្ច បន្ត​ជំរុញ​អនុវត្ត​ការបោះជំហាន យុទ្ធសាស្ត្រ​រៀបចំ​រចនា​សម្ព័ន្ធ​ខឿន​សេដ្ឋកិច្ច​ឡើងវិញ​តភ្ជាប់​ នឹង​ការ​ផ្លាស់​ប្តូរ​រូប​សណ្ឋាន​កំណើន លើកកំពស់ទិន្នផលពលកម្មប្រសិទ្ធភាព និងការប្រកួតប្រជែងរបស់​ខឿន សេដ្ឋកិច្ច។ ទន្ទឹម​នឹង​នោះ ជំរុញ​យ៉ាងខ្លាំងកំណែទម្រង់រដ្ឋបាល បង្ការ​ប្រឆាំងនឹងអំពើពុករលួយអនុវត្តសន្យំសំចៃ។ ប្តេជ្ញា​តស៊ូ​ការ​ពារឹង​មាំអធិប​តេយ្យភាព និងបូរណភាពដែនដីរបស់ប្រទេសជាតិម្ចាស់ការធ្វើសមាហរណ​កម្មអន្តរជាតិ រក្សា​សន្តិភាព ស្ថិរភាព បង្កលក្ខណៈងាយស្រួលដើម្បីអភិវឌ្ឍន៍​ប្រទេសជាតិ។»

​រដ្ឋសភាបានធ្វើវិសោធនកម្មផែនការប្រើប្រាស់ដីធ្លីដល់ឆ្នាំ ២០២០ និង​ផែន​ការប្រើ​ប្រាស់​ដីធ្លីដំណាក់​កាល ២០១៦-២០២០ ហើយអនុម័តលើក្រម​ច្បាប់ចំនួន​​៧ ក្នុងនោះ​មានច្បាប់ទាក់ទង ជាមួយ​ព័ត៌មាន ច្បាប់​សារព័ត៌​មាន​និង​ច្បាប់កុមារ។ ​ស្ដីអំពីការងារកម្មាភិបាល ប្រធានរដ្ឋសភាវៀតណាម លោកស្រី Nguyen Thi Kim Ngan បានសង្កត់ធ្ងន់ថា៖

​“​ដើម្បីបំពេញអោយទាន់ពេលវេលា ការងារដឹកនាំរបស់បក្ស ការបញ្ជា​ណែនាំរបស់រដ្ឋ រដ្ឋសភា​បាន​សម្រេច​ចិត្ត​អនុម័ត​ លើការលាលែងពីដំណែង​​បោះឆ្នោត និងអនុម័តលើមុខដំណែង​ខ្ពស់មួយ​ចំនួនរបស់រដ្ឋ ធានាប្រ​ជា​ធិប​តេយ្យ តាមគោលជំហរ ទិសដៅរបស់បក្ស និងការកំណត់នានារបស់ច្បាប់។ នេះគឺជា​លើកដំបូង​ប្រធាន​រដ្ឋស​ភា ប្រធានរដ្ឋ នាយករដ្ឋមន្ត្រីរដ្ឋាភិបាល ប្រធាន​តុលាការប្រជាជនកំពូល បាន​ធ្វើសច្ចា​ប្រណិធាន​ ចំពោះមុខទង់ជាតិប្តេជ្ញាស្មោះ​ត្រង់ ចំពោះមាតុប្រទេស ប្រជាជននិងរដ្ឋ​ធម្មនុញ្ញ សន្យា​ចំពោះ​មុខ​រដ្ឋសភា និង​ប្រជាជន ខំប្រឹងប្រែងសម្រេចភារកិច្ចដែលបានប្រគល់ជូន​។ រដ្ឋសភាលៃទុកការ​គាំទ្រ ចំពោះ​បណ្ដាមុខ​ដំណែងដែល​ទើបនឹងបានជ្រើសតាំង អនុម័ត ហើយសំ​ណូមពរ​អ្នកប្រមុខ​ទាំងនេះត្រូវ​បន្ត​ហាត់​ពត់លត់​ដំ ខំប្រឹង​ប្រែង សម្រេចរាល់ភារ​កិច្ចដែលបានបក្ស រដ្ឋ និងប្រជាជនប្រគល់ជូន។”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ