17/04/2015 10:47 GMT+7 Email Print Like 0

សម័យប្រជុំលើកទី១របស់គណៈកម្មការអន្តរផ្នែកទទួលបន្ទុកការធ្វើសមាហ រណកម្មសេដ្ឋកិច្ចអន្តរជាតិ

ក្នុងកាលៈទេសៈពិភពលោកនិងតំបន់បន្តមានបំរ៉ែបំរួលយ៉ាងលឿននិងស្មុគស្មាញ គណៈកម្មការអន្តរផ្នែក​ទទួល​​​បន្ទុក​ការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរ ជាតិ ត្រូវលាតត្រដាងអនុវត្តដំណោះស្រាយជាក់ស្ដែង​ជា​ច្រើន​ថែម​ទៀតក្នុងឆ្នាំ២០១៥ដើម្បី លើកកំពស់ប្រសិទ្ធភាពនៃការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរ​ជាតិ​។​ នេះ​គឺជាការអះអាងរបស់លោក Vu Van Ninh ឧបនាយករដ្ឋមន្រ្តីវៀតណាម និងជាប្រធា​ន​គណៈ​កម្មការ​អន្តរ​ផ្នែក​ទទួល​បន្ទុកការធ្វើសមាហរណកម្មសេដ្ឋកិច្ចអន្តរជាតិ នៅសម័យប្រជុំលើកទី១របស់គណៈ កម្មការ​នេះនា​រសៀល​​ថ្ងៃទី១៦ ខែមេសា ឆ្នាំ២០១៥ នៅរដ្ឋធានីហាណូយរបស់វៀតណាម។លោក Vu Van Ninh បាន​លើក​ច្បាស់​ថា នាពេលខាងមុខ បណ្ដាផ្នែកត្រូវបង្កើនការផ្លាស់ប្ដូរ យ៉ាងខ្លាំងក្លាថែមទៀត ម្ចាស់ការ​ចូលរួមក្នុងការ​ផ្ដើម​គំនិតនានាអំពីកិច្ចសហប្រតិបតិ្ត ការនៅតំបន់និងអន្តរជាតិ។

ក្នុងនោះ ប្រមូលផ្ដុំអនុវត្តល្អនូវការងារស្រាវជ្រាវ វាយតំលៃ ស្ថានភាពជាក់ស្ដែងតាមបណ្ដាដំណាក់កាលធ្វើ​សមាហរណកម្ម​សេដ្ឋកិច្ច​អន្តរជាតិ ដើម្បីធ្វើសេនា ធិការសំរាប់គណៈកម្មការអន្តរផ្នែកនិងរដ្ឋាភិបាល៕ 

 
តាម VOV5 - វិទ្យុសម្លេងវៀតណាម
 
បណ្តាព័ត៌មានបានផ្សាយ