18/09/2016 10:09 GMT+7 Email Print Like 0

សម័យប្រជុំលើកទី១នៃគណៈកម្មាធិការបញ្ជាណែនាំកែទម្រង់យុត្តិធម៌មជ្ឈឹម


ប្រធានរដ្ឋ លោក Tran Dai Quang ថ្លែងមតិក្នុងសម័យប្រជុំ

នាព្រឹកថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ​២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការបញ្ជាណែនាំ​កែទម្រង់​យុត្តិធម៌​មជ្ឃឹម​បាន​រៀប​ចំ​សម័យ​ប្រជុំលើក​ទី១​ សំដៅផ្តល់យោបល់លើបទ​បញ្ញត្តិការ​ងារ របស់គណៈ​កម្មាធិការ​នេះអាណត្តិ២០១៦-២០២១និងភារកិច្ចស្នូលក្នុង​ការ​កែទម្រង់យុត្តិធម៌​ ដំណាក់កាល២០១៦-២០២១។ ថ្លែងមតិ​ក្នុង​ពិធី​បើក ប្រធាន​រដ្ឋ​វៀតណាម លោក Tran Dai Quang បានជឿជាក់ និង មានបំណងថា គណៈកម្មាធិការ​បញ្ជា​ណែនាំ​កែ​ទម្រង់​យុត្តិធម៌​មជ្ឈឹម​ អាណត្តិ២០១៦-២០២១ នឹងបន្តពង្រីកនូវលទ្ធផល​ អនុវត្តភារ​កិច្ច​កែ ទម្រង់​យុត្តិធម៌​របស់​គណៈ​កម្មាធិការ​បញ្ជា​ណែនាំ​អាណត្តិ​មុន។ លោក Tran Dai Quang បានស្នើ​ថា ក្នុងរយៈ​ពេល​៦ខែម្តង​ជា​រៀ​ង​រាល់​ឆ្នាំ គណៈ​កម្មាធិការ បញ្ជា​ណែនាំត្រូវធ្វើការបូកសរុប និង ដាក់ចេញ​ភារកិច្ចដែល​ត្រូវបានអនុវត្តនៅ​បណ្តា ឆ្នាំខាង​មុខ​។ នៅក្នុងសន្និសីទនេះ សមាជិកនៃគណៈកម្មាធិការបញ្ជាណែនាំបានពិភាក្សា​ ផ្តល់មតិ​លើបទ​បញ្ញត្តិ​ការ​ងារ​របស់គណៈកម្មាធិការ​បញ្ជាណែនាំ​កែ​ទម្រង់យុត្តិ ធម៌មជ្ឈឹម​អាណត្តិ២០១៦-២០២១ និង​ភារកិច្ច​ស្នូល​នៃការ​ងារ​កែទម្រង់​យុត្តិធម៌​អាណត្តិ ២០១៦-២០២១៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ