23/09/2016 10:31 GMT+7 Email Print Like 0

សម័យប្រជុំលើកទិ១៩គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី


សម័យប្រជុំលើកទិ១៩គណៈកម្មាធិការអន្តររដ្ឋាភិបាលវៀតណាម-រុស្ស៊ី

នាថ្ងៃទី២១ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងSaint Petersburg (ប្រទេសរុស្ស៊ី) បានប្រព្រឹត្ត​ទៅកិច្ច​ប្រជុំ​លើក​ទី​១៩ គណៈ​កម្មាធិការ​អន្តររដ្ឋាភិបាល​វៀត​ណាម-រុស្ស៊ី ស្ដីអំពីកិច្ចស​ហប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម និង​វិទ្យាសាស្ត្រ​។ គណៈ​ប្រតិភូវៀត​ណាមដឹក​នាំ​ដោយ​ឧបនាយក​រដ្ឋមន្ត្រី លោក Trinh Dinh Dung បាន​ដំណើការ​កិច្ច​​ប្រជុំ​ ជាមួយគណៈ​ប្រតិភូរដ្ឋាភិបាលរុស្ស៊ី ដឹក​នាំដោយឧបនាយករដ្ឋ​មន្ត្រី ទីមួយ លោក Igor Shuvalov។​នៅទី​នេះ ភាគី​ទាំងពីរ​បាន​ពិនិត្យ​ឡើង​វិញ នូវស្ថានភាពអនុវត្តអនុស្សារណះ របស់កិច្ច​ប្រជុំលើក​ទី​១៨ ហើយ​ឯកភាព​ថា៖​ កិច្ចសហ​ប្រតិបត្តិការ​សេដ្ឋកិច្ច ពាណិជ្ជកម្ម វិនិ​យោគ ក្នុង​ឆ្នាំកន្លងទៅ បាន​អភិវឌ្ឍន៍​ល្អ។ ថ្លែង​មតិ​ជាមួយ​មជ្ឈដ្ឋានសារព័ត៌​មាន ​បន្ទាប់ពី​កិច្ចប្រ​ជុំឧបនាយក​រដ្ឋមន្ត្រី លោក Trinh Dinh Dung បាន​វាយ​តំលៃ​ថា៖ កិច្ច​ប្រជុំលើកទី១៩ នេះទទួលបានជោគជ័យ។ រីឯ ឧបនាយករដ្ឋមន្ត្រី ទីមួយ លោក Igor​ Shuvalov សង្ឃឹម​ថា៖ នាពេលខាង​មុខនេះ ភាគីទាំងពីរ​នឹងបន្តខំប្រឹងប្រែង ទទួល​អោយ​បានកិច្ច​ព្រម​ព្រៀង ក្នុង​វិស័យ​ធនាគារ​ សំណង់ ថាមពល ទេសចរណ៍ បង្កលក្ខណះ​ងាយស្រួល​ ដើម្បីបង្កើន​ការវិនិយោគ​ទ្វេភាគី​។ ឧបនាយក​រដ្ឋ​មន្ត្រី​ ទីមួយ​ លោក Igor Shuvalov ក៏បានសង្កត់​ធ្ងន់ទៅលើចំណង​មិត្ត​ភាព​ពិសេស រវាងវៀត​ណាម​និង​រុស្ស៊ី ជា​​និច្ច​កាលមាន​លក្ខណះងាយ​ស្រួល ដើម្បីអនុវត្តកិច្ច​សហប្រតិបត្តិការ​ទ្វេភាគី។​

​បញ្ជប់​កិច្ចប្រជុំលើកនេះ ឧបនាយករដ្ឋមន្ត្រីវៀតណាម លោក Trinh Dinh Dung​ និង​ឧបនាយក​រដ្ឋមន្ត្រី ទីមួយ រុស្ស៊ី​ លោក Igor Shuvalov បានចុះហត្ថ​លេខាលើ​អនុស្សារណះយោគ​យល់​គ្នា នៃ​កិច្ចប្រជុំលើក​ទី១៩ គណៈ​កម្មា​ធិការ​​អន្តររដ្ឋាភិបាល​វៀត​ណាម-រុស្ស៊ី ស្ដីអំពីកិច្ចសហប្រតិបត្តិ​ការសេដុ្ឋកិច្ច ពាណិជ្ជ​កម្ម និងប​ច្ចេកទេស៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ