27/09/2016 10:24 GMT+7 Email Print Like 0

សម័យប្រជុំពេញអង្គលើកទី៣នៃគណៈកម្មាធិការយុត្តិធម៌របស់រដ្ឋសភា


ទិដ្ឋភាពនៃសន្និសីទ

នាព្រឹកថ្ងៃទី២៦ ខែកញ្ញា ឆ្នាំ២០១៦ នៅទីក្រុងហាណូយ គណៈកម្មាធិការយុត្តិធម៌​របស់​រដ្ឋសភា​បាន​បើក​សម័យ​ប្រជុំ​ពេញ​អង្គ​លើក​ទី​៣ ដោយ​ត្រួត​ពិនិត្យ​ឡើង​វិញ នូវ​គម្រោង​ច្បាប់​ធ្វើ​វិសោធន​កម្ម​និង​បំពេញ​បន្ថែម​ប្រការ​មួយ​ចំនួន​ នៃច្បាប់ព្រហ្មទណ្ឌ​ឆ្នាំ២០១៥។ តាម​របាយ​ការណ៍​របស់រដ្ឋាភិបាល​ ក្របខ័ណ្ឌនៃការធ្វើវិសោធនកម្ម​បំពេញ​បន្ថែម​ លើប្រការមួយចំនួន​នៃច្បាប់​ព្រហ្មទណ្ឌ ឆ្នាំ២០១៥​លើកនេះ​គឺពាក់ព័ន្ធ​ទៅ នឹង​មាត្រាចំនួន​១៤១ ដែល​ក្នុង​នោះមាន​មាត្រាចំនួន​៤៣ ដែលធ្វើវិសោធនកម្ម​អំពី​បច្ចេក​ទេស មាត្រា​ចំនួន​៩៧ធ្វើ​វិសោធនកម្ម​នូ​វខ្លឹ​ម​សារ និង​លុបចោល១មាត្រា។ តាម​រយៈការពិភា​ក្សា​​ មតិជា​ច្រើ​នបាន​​ចា​ត់​ទុក​ថា ក្រប​ខ័ណ្ឌ​នៃ​គម្រោង​ច្បាប់​ គ្រាន់​​តែប្រ​មូលផ្តុំ​ធ្វើវិសោធនកម្ម​ លើមាត្រាចំាបាច់​បំផុត។​ ស្តីពីវ័យអាយុដែលអាច ទទួល​ខុស​ត្រូវ​ចំពោះ​បទ​ល្មើស​ព្រហ្មទណ្ឌ រដ្ឋាភិបាល​ស្នើរ ធ្វើ​វិសោធន​កម្ម​និង បំពេញ​បន្ថែម​តាម​ទិស ជន​មាន​វ័យអាយុ​១៤​ដល់​១៦ឆ្នាំត្រូវ​ទទួល ខុស​ត្រូវចំពោះ បទល្មើស​ព្រហ្មទណ្ឌ៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ