29/09/2017 11:03 GMT+7 Email Print Like 0

សម័យប្រជុំពេញអង្គនៃសន្និសីទអភិវឌ្ឍន៍និរន្តរភាពវាលសណ្តទន្លេ Cuu Long បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ

នាព្រឹកថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០១៧ នៅទីក្រុង Can Tho នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញជាអធិបតី សម័យប្រជុំពេញអង្គនៃសន្និសីទស្តីពីអភិវឌ្ឍន៍និរន្តរភាព វាលសណ្តទន្លេ Cuu Long បន្សាំជាមួយការប្រែប្រួលអាកាសធាតុ។

នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc អញ្ជើញថ្លែងមតិក្នុងសន្និសីទ
 

នេះជាសន្និសីទមានទ្រង់ទ្រាយធំបំផុតតាំងពីមុនមក សំដៅបើកចេញគោលនយោបាយមានចរិត លក្ខណៈ​លេច​ធ្លោ ប្រែក្លាយការសាក ល្បងឲ្យទៅជាឱកាស ផ្លាស់ប្តូររូបសណ្ឋានអភិ វឌ្ឍន៍តាមទិសនិរន្តរភាព បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ នាំមកជូនការងារធ្វើយូរអង្វែងសម្រាប់ប្រជាជននៅវាលសណ្តទន្លេ Cuu Long ។ អញ្ជើញថ្លែងមតិក្នុង សន្និសីទនេះ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ថា៖

“រដ្ឋាភិបាលនិងនាយករដ្ឋមន្ត្រីសន្យា ដោយការប្តេជ្ញានយោបាយខ្ពស់ ស្ថាបនានូវយន្តការងាយស្រួល ប្រមូលផ្តុំការ​ចូលរួមរបស់ប្រជាជនគ្រប់របស់សហគ្រាសនានា និងដៃគូអន្តរជាតិមួយចំនួន។ អនុវត្តជាក់ស្តែងរាល់គោលគំនិតថ្នី ភារកិច្ច និងរាល់ដំណោះស្រាយពីសន្និសីទនេះសម្រាប់ដំណើរការអភិវឌ្ឍន៍និរន្តរភាព វាលសណ្តទន្លេ Cuu Long ផងដែរ”។

អញ្ជើញថ្លែងមតិសន្និដ្ឋានសន្និសីទ នារសៀលថ្ងៃដដែល នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានលើកឡើងការសាកល្បងធំៗចំពោះវាលសណ្តទន្លេ Cuu Long នោះគឺបម្រែបម្រួលអាកាសធាតុនិងនីវោទឹកសមុទ្រឡើង​ និងផលវិបាកមួយចំនួនទៀត។ ឈរលើស្មារតីនោះ នាយករដ្ឋមន្ត្រីបានសង្កត់ធ្ងន់ថាការ សាកល្បងទាំងអស់នេះ គឺមិនមែនជាការព្យាករណ៍ទេ គឺមានស្រាប់ តាមនោះត្រូវ ដោះស្រាយយ៉ាងមត់ចត់។

ស្តីពីដំណោះស្រាយទូទៅ នាយករដ្ឋមន្ត្រី លោក Nguyen Xuan Phuc បានសង្កត់ធ្ងន់ទៅលើដំណោះស្រាយរៀបចំផែនការមេអភិវឌ្ឍន៍ប្រកបដោយនិរន្តរភាព វាលសណ្តទន្លេ Cuu Long បន្សាំជាមួយបម្រែបម្រួលអាកាសធាតុ៕

តាម VOV5 - វិទ្យុសម្លេង​វៀតណាម


បណ្តាព័ត៌មានបានផ្សាយ