25/03/2016 09:41 GMT+7 Email Print Like 0

សម័យប្រជុំគណៈកម្មាធិការអាស៊ានប្រចាំនៅអាមេរិកពិភាក្សាការអភិវឌ្ឍន៍ទំនាក់​ទំនង​រវាង​អាស៊ាន​និង​អាមេរិក​


សម័យប្រជុំគណៈកម្មាធិការអាស៊ានប្រចាំនៅអាមេរិកពិភាក្សាការអភិវឌ្ឍន៍ទំនាក់ទំនងរវាងអាស៊ាននិងអាមេរិក (Image: VNA)

សម័យប្រជុំជាប្រចាំឆ្នាំនៃគណៈកម្មាធិការអាស៊ានប្រចាំ នៅ​វ៉ាស៊ីនតោន អាមេរិក(ACW) បានប្រព្រឹត្តទៅនាថ្ងៃទី ២២ ខែ​មិនា ឆ្នាំ​២០១៦ ក្រោមអធិបតី​របស់ឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំនៅអាមេរិក លោក  Pham Quang Vinh។ ចូលរួម សម័យប្រជុំលើកនេះមានឯកអគ្គរដ្ឋទូតប្រទេស ជាសមាជិកអាស៊ាន​ទាំង​១០ និង មន្ត្រីរ​ការ​ទូត​អាមេរិក​មួយ​ចំនួន​។ សម័យប្រជុំប្រមូលផ្តុំពិភាក្សា​អំពីលទ្ធផល​ ដែល​ភាគីទាំងពី​ទទួល​បាន នៅសន្និសីទជាន់ខ្ពស់​អាស៊ាន-​អាមេរិក​នៅ Sunnylands រដ្ឋ California សន្និសីទចង្អៀត​រដ្ឋមន្ត្រីការបរទេស​អាស៊ាន នៅទីក្រុងវៀងច័ន្ទរបស់​ឡាវ និង​បញ្ហា​អន្តរជាតិ និងតំបន់មួយចំនួន​ផ្សេងៗទៀត។ ថ្លែងមតិនៅនេះ ឯកអគ្គរដ្ឋទូត Pham Quang Vinh បានចា​ត់​ទុកថា​៖ អាស៊ាន​និងអាមេរិកគប្បី សហការយ៉ាងស្អិតរមួត ធានាទំនាក់ទំនង​បន្តអភិវឌ្ឍន៍ស៊ីជម្រៅ នៅរដអំណាច អាណត្តិ​ជាបន្ទាប់បង្កើន​កិច្ចសហប្រតិ​បត្តិការធា​នា សន្តិភាពស្ថរិភាពនិងការអភិវឌ្ឍន៍ក្នុងតំបន់ ជាពិសេគឺសន្តិសុខ​សុវិត្ថភាព​និងសេរីភាព​នាវាចរណ៍ នៅសមុទ្រខាងកើត។ លោក Pham Quang​ Vinh បាន​ស្នើ​ឲ្យភាគី​អាមេរិក​បង្កើន​ការ​ជួយ​ឧបត្ថម្ភ​ថែមទៀត​ការ កសាងសហគមន៍សេដ្ឋកិច្ចអាស៊ាន ក៏ដូចជាជំរុញអនុវត្តការផ្តើមគំនិតផ្សាភ្ជាប់​អាស៊ាន​និង​អាមេរិក។

​រីឯកភាគីអាមេរិកវិញ ឧបការីរដ្ឋមន្ត្រីការបរទេសអាមេរិក លោក Daniel​ Russel បានអះអាង​ថា៖ អាមេរិក​ប្តេជ្ញាអភិវឌ្ឍន៍​ទំនាក់​ទំនង ដៃគូយុទ្ធសាស្ត្រ​ជា មួយអាស៊ានឲ្យបានខ្លាំង​ក្លាថែម​ទៀត គាំទ្រ​អាស៊ាន​កសាង​សហគមន៍​និង​តួនាទី ស្នូលរបស់អាស៊ានក្នុងបញ្ហាតំបន់​។ លោកបានសម្តែងការព្រួយបារម្ម​ណ៍ចំពោះ បំរ៉ែបំ​រួល​នាពេល​ថ្មីៗ​នេះ នៅសមុទ្រខាងកើត ហើយចែករំលែក​ទស្សនៈ​របស់ អាមេរិក​ស្តីពី​បញ្ហា​នុយក្លេអ៊ែរ​លើ​ឧបទ្វីប​កូរ៉េ​។ ឧបការី​រងស្តីទី​រដ្ឋមន្ត្រីការបរទេស Carouso បានផ្តើមឡើងវិធានការ​មួយចំនួន​សំដៅអនុវត្ត​ការផ្តើម​គំនិត​ផ្សា​ភ្ជាប់ អាស៊ាន-​អាមេរិក ជំរុញ​ស្មារតីកសាងអាជីពនិងច្នៃ​ប្រឌិតក្នុងតំបន់។ ក្នុងពេល នោះ ប្រធាន​ក្រុម​ប្រឹក្សា​អាជីវករ​អាស៊ាន-​អាមេរិក លោក Alexander Feldman  បានឲ្យដឹងថា៖ វ៉ាស៊ីនតោននឹងសហ​ប្រត្តិបត្តិ​ការ​យ៉ាង​សកម្ម​ជា​​មួយអាស៊ាន ដើម្បី​ជំរុញ​និង​ផ្សព្វ​ផ្សាយ​រូបភាព​របស់ សហគមន៍សេដ្ឋកិច្ចអាស៊ាន​នៅអាមេរិក៕

 

តាម VOV5 -  វិទ្យុសម្លេងវៀតណាម

 

បណ្តាព័ត៌មានបានផ្សាយ