28/10/2014 09:15 GMT+7 Email Print Like 0

សម័យប្រជុំគណៈកម្មាធិការបញ្ជាកិច្ចសហប្រតិបត្តិការ ទ្វេភាគីវៀតណាម-ចិន


សម័យប្រជុំគណៈកម្មាធិការបញ្ជាកិច្ចសហប្រតិបត្តិការទ្វេភាគីវៀតណាម-ចិន (VOV)

នាថ្ងៃទី២៧ ខែតុលា ឆ្នាំ២០១៤ នៅទីក្រុងហាណូយ ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រី​ការ​បរទេស​វៀតណាម លោក Pham Binh Minh និងសមាជិករដ្ឋាភិបាល​ចិន ​លោក Jang Jiechi បានធ្វើអធិបតីសម័យប្រជុំលើកទី ៧គណៈកម្មាធិការ​បញ្ជា​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​វៀត​ណាម​-ចិន។ ភាគីទាំងពីរបានឯកភាព​បង្ក​លក្ខណៈងាយស្រួល​  ដើម្បី​ជំរុញការ​ជួប​ប្រាស្រ័យ​សហ​ប្រតិបត្តិការរវាងប្រទេសទាំងពីរ ជំរុញអនុវត្តប្រកបដោយប្រសិទ្ធភាព​កម្មវិធីសកម្មភាព​លាត​ត្រដាង​ទំនាក់ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រវៀតណាម-ចិនជាដើម។ ភាគី​ទាំង​ពីរ​បានឯកភាពអនុវត្តម៉ឹងម៉ាត់ឯកសារចំនួន ៣ ស្ដីពីព្រំដែនលើដីគោវៀត​ណាម-ចិន ​សហការ​ដោះស្រាយ ទាន់ពេលវេលាបញ្ហាកើតមានឡើងក្នុងការងារ​គ្រប់គ្រងព្រំដែន។ ភាគីទាំងពីរ​បាន​ចាត់​​ទុកថា ការដោះស្រាយសមស្របបញ្ហា​នៅ​​សមុទ្រ​មានអត្ថន័យសំខាន់​ចំពោះទំនាក់ទំនង​រវាង​ប្រទេសទាំងពីរ។ ភាគី​ទាំង​ពីរអនុវត្ត​មឺងម៉ាត់ការយល់ដឹងរួមរបស់ថ្នាក់ដឹកនាំ​ជាន់ខ្ពស់ ​នៃ​បក្ស​ទាំងពីរ រដ្ឋទាំងពីរ ដោយផ្អែកទៅលើកិច្ចព្រមព្រៀងស្ដីពីគោលការណ៍សារវន្តបញ្ជា​ណែនាំ​ដោះ​ស្រាយបញ្ហានៅសមុទ្រវៀតណាម-ចិន ជំរុញយន្តការចរចារអំពី​បញ្ហា​នៅ​សមុទ្រ។

ឧបនាយករដ្ឋមន្ត្រី Pham Binh Minh បានអះអាងថា វៀតណាម​ជា​និច្ចកាល​គោរពការអភិវឌ្ឍន៍​ទំនាក់​ទំនងដៃគូសហប្រតិបត្តិការយុទ្ធសាស្ត្រ លើគ្រប់វិស័យជាមួយចិន។ លោក Pham Binh Minh​  ក៏បានលើកច្បាស់នូវទស្សនៈ​គោល​ជំហររបស់វៀតណាមក្នុងបញ្ហាសមុទ្រខាងកើត។​ នោះ​គឺវៀតណាមជា​និច្ចកាលអាទិភាពតាមរយៈសន្តិវិធីដើម្បីរួមជាមួយ​ចិនដោះស្រាយ​ជំលោះ​ការ​​ខ្វែងគំនិតនៅ​សមុទ្រខាងកើតលើមូលដ្ឋានគោរពការយល់ដឹងរួម​របស់ថ្នាក់​ដឹកនាំ​នៃ​ប្រទេសទាំងពីរ កិច្ចព្រមព្រៀងស្ដីពីគោលការណ៍សារវន្ត បញ្ជាណែនាំ​ដោះស្រាយបញ្ហានៅ​មុទ្រ​​វៀត​ណាម​-ចិន ច្បាប់អន្តរជាតិ ពិសេសគឺអនុសញ្ញា​អង្គការសហប្រជាជាតិ​ស្ដីពី​ច្បាប់​សមុទ្រ​​ឆ្នាំ១៩៨២និងសេចក្តីថ្លែងការណ៍ស្ដីពីការប្រតិបត្តិសំរាប់ភាគីនានានៅសមុទ្រខាងកើត (DOC)៕

តាមVOV5-វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ