21/02/2017 10:02 GMT+7 Email Print Like 0

សម័ប្រជុំលើកទី ៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកជាផ្លូវការ


សម័ប្រជុំលើកទី ៧ គណៈកម្មាធិការអចិន្ត្រៃយ៍រដ្ឋសភាវៀតណាមបើកជាផ្លូវ ការ (VNA)

នាព្រឹកថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០១៧ សម័យប្រជុំលើកទី​៧ គណៈកម្មាធិការ​អចិន្ត្រៃយ៍​រដ្ឋសភាវៀតណាម បាន​បើក​ជាផ្លូវការនៅទីក្រុងហាណូយ។ ថ្លែងមតិ នៅពិធីបើក ប្រធានរដ្ឋសភា លោកស្រី Nguyen Thi Kim Ngan បាន​ឲ្យដឹងថា៖ ក្នុងរយៈពេល ២​ថ្ងៃធ្វើការ គណៈកម្មាធិការអចិន្ត្រៃយ៍ រដ្ឋសភាផ្តល់មតិ ចំពោះ​បញ្ហា​សំខាន់ៗ​ដែល​នៅ​មាន​ការខ្វែងគំនិតមួយចំនួន នៃគំរោងច្បាប់ចំនួន ២​គឺ៖ គំរោងច្បាប់បំពេញ​បន្ថែមនិង​ធ្វើ​វិសោធន​កម្ម​ របស់​​ក្រមច្បាប់​ព្រហ្មទ័ណ្ឌ​និងគំរោង ច្បាប់ធារាសាស្ត្រ ផ្តល់មតិចំពោះគំរោង​សេចក្តី​សម្រេច​ចិត្ត​នៃ​​គណៈ​កម្មាធិការ​ អចិន្ត្រៃយ៍រដ្ឋសភា​ ស្តីអំពីលក្ខណៈធានាសកម្មភាព នៃ​សមាជិកសភា។ រីឯខ្លួនវិញ អនុប្រធាន​រដ្ឋសភា​វៀត​ណាម​ លោក​ Uong Chu Luu បានធ្វើជាអធិបតីការ ពិភាក្សា​ ស្តីពីគំរោង​ច្បាប់​ធ្វើវិសោធន​កម្ម និង​បំពេញ​បន្ថែមមាត្រា​មួយចំនួន នៃក្រម​ច្បាប់ព្រហ្មទ័ណ្ឌ។ ថ្លែងមតិសន្និដ្ឋាន​ លោក Uong Chu Luu​ បានសង្កត់ធ្ងន់ទៅ លើភាព​ចាំបាច់នៃការច្បាមជាប់​ទស្សនៈបញ្ជាណែនាំ ដែលរដ្ឋសភាគណៈកម្មាធិ ការ​អចិន្ត្រៃយ៍​រដ្ឋសភា និង​ផ្នែកទាក់​ទិននា​នា បានឯកភាព ស្តីពីទ្រង់ទ្រាយធ្វើវិសោធនកម្មច្បាប់៕ 
 

តាម VOV5 - ​វិទ្យុសំឡេង​វៀតណាម​
 

បណ្តាព័ត៌មានបានផ្សាយ