07/12/2015 09:48 GMT+7 Email Print Like 0

សមូហភាពនិងបុគ្គលចំនួន២១ទទួលរង្វាន់ស្ម័គ្រចិត្តជាតិ២០១៥


សមូហភាពនិងបុគ្គលចំនួន២១ទទួលរង្វាន់ស្ម័គ្រចិត្តជាតិ២០១៥

ជួយជ្រោមជ្រែងទិវាអន្តរជាតិជនស្ម័គ្រចិត្ត នាយប់ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០១៥​ នៅទីក្រុង​ហាណូយ បានប្រព្រឹត្តទៅ ពិធី​ប្រគល់​រង្វាន់ស្ម័គ្រចិត្តជាតិ ២០១៥។ នេះគឺជាសកម្ម​ភាពប្រចាំឆ្នាំ ដើម្បីលើកដម្កើងបុគ្គល អង្គការ​ស្ម័គ្រចិត្ត ដែល​បាន​បរិច្ចាគ និងមាន​ស្នាដៃខ្ពស់ ក្នុងការងាស្ម័គ្រចិត្តដើម្បីសហគមន៍ រួមវិភាគទានក្នុងបុព្វហេតុកសាង​និង​ការ​ពារ​មាតុប្រទេស។ រង្វាន់ស្ម័គ្រចិត្តជាតិ២០១៥ ត្រូវបានប្រគល់ជូនសមូហ​ភាពចំនួន១២ និងបុគ្គលចំនួន​៩នាក់​។ លោក Nguyen Phi Long ប្រធានសម្ព័ន្ធ​សមាគមយុវជនវៀតណាម​បានអោយដឹង​ថា៖

“​ក្នុងសភាពការណ៍អភិវឌ្ឍន៍ ធ្វើសមាហរណកម្មយ៉ាងទូលំទូលាយ និងស៊ីជំ​រៅនេះ ការបង្ក​លក្ខណះ​ដើម្បី​អភិវឌ្ឍន៍​ និងកសាងជំនាន់យុវជនវៀតណាមស្នេហារ​ជាតិ ជាកក្តាសំខាន់ ដើម្បីជំរុញ​ប្រទេស​វៀត​ណាម​កាន់​តែ​អភិវឌ្ឍន៍​ពីមួយថ្ងៃទៅ​មួយថ្ងៃ។ ស្ថាប័ន អង្គការយុវជននានាគ្រប់ជាន់ថ្នាក់ត្រូវជំរុញខ្លាំងចលនា សកម្ម​ភាព​បដិវត្តិន៍​ ពង្រីកតួនាទីឈានទៅមុខរបស់យុវជនដែរ៕”

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ