14/11/2015 10:01 GMT+7 Email Print Like 0

សមុទ្រខាងកើតជាចំណុចស្នូលក្នុងដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីរបស់ប្រធានាធិបតីអាមេរិក


សមុទ្រខាងកើតជាចំណុចស្នូលក្នុងដំណើរទស្សនកិច្ចនៅទ្វីបអាស៊ីរបស់ប្រធានាធិបតីអាមេរិក​ (AP)

នាថ្ងៃទី១២ ខែវិច្ឆិកា ឆ្នាំ២០១៥ សេតវិមានបានឲ្យដឹងថា ជំលោះអធិបតេយ្យ​ភាពនៅសមុទ្រខាងកើតនឹងជាបញ្ហាស្នូលក្នុងជំនួបសន្ទនារវាងប្រធានាធិបតី​អាមេរិក លោក Barack Obama ជាមួយថ្នាក់ដឹកនាំទ្វីបអាស៊ីនាសប្ដាហ៍ខាងមុខ។ តាមទីប្រឹក្សាសន្តិសុខជាតិអាមេរិកលោកស្រី Susan Rice ថា រាល់សេចក្តី​ប្រកាស​អធិបតេយ្យភាពនៅសមុទ្រខាងកើតនឹងជាប្រធានបទលេចធ្លោក្នុង​ដំណើរ​ទស្សនកិច្ចទៅកាន់ហ្វីលីពីននិងម៉ាឡេស៊ីរបស់ប្រធានាធិបតីអាមេរិក។ លោកស្រីបានឲ្យដឹងថា បញ្ហានេះជាចំណុចស្នូលដែលនឹងត្រូវបានពិភាគ្សានៅសន្និសីទ​កំពូលអាស៊ីបូព៌ានិងសន្និសីទកំពូលអាស៊ាន-អាមេរិក(នៅម៉ាឡេស៊ី)ក៏ដូចជាក្នុង​ជំនួប​សន្ទនាផ្សេងៗរបស់អាមេរិកក្នុងដំណើរទស្សនកិច្ចនៅទ្វីអាស៊ី។

មុននោះចិនបានអះអាងថា សន្និសីទជាន់ខ្ពស់អាស៊ិ-ប៉ាស៊ីហ្វិក (APEC) នៅ​ក្រុង Manila ហ្វីលីពីនប្រព្រឹត្តទៅនាថ្ងៃទី១៨និង១៩វិច្ឆិកានឹងមិន​ពិភាគ្សាអំពី​ភាព​តានតឹងឡើងជណ្ដើរនៅសមុទ្រខាងកើតឡើយ៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ