02/01/2018 09:57 GMT+7 Email Print Like 0

សមិទ្ធិកិច្ចការបរទេសឆ្នាំ២០១៧៖ តួនាទីថ្មី ប្ញទ្ធានុភាពថ្មី

ក្នុងឱកាសចូលឆ្នាំថ្មី សកល ២០១៨ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស វៀត ណាម លោក Pham Binh Minh បានមានអត្ថបទក្រោមចំណងជើងថា “សមិទ្ធិកិច្ចការបរទេស៖ តួនាទីថ្មីប្ញទ្ធានុភាពថ្មី”។

ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការបរទេស លោក Pham Binh Minh 

អត្ថបទនេះបានអះអាងថា កិច្ចការបរទេសក្នុងឆ្នាំ ២០១៧ ត្រូវបានអនុវត្តដោយម្ចាស់ការ សកម្ម បម្រើគោលដៅ​ធំៗ ដែលបានមហាសន្និបាតបក្សទូទាំងប្រទេសលើកទី ១២ ដាក់ចេញ។ លទ្ធផលគឺ ឆ្នាំ២០១៧ត្រូវបានវាយ តម្លៃថា ជាឆ្នាំទទួលបានជោគជ័យយ៉ាងត្រចះត្រចង់បំផុតនៃកិច្ចការបរទេសរបស់វៀត ណាម។

លេចធ្លោបំផុតគឺការដែលវៀតណាមទទួលរៀបចំយ៉ាងល្អនូវតួនាទីជាម្ចាស់ឆ្នាំ APEC ២០១៧ ដែលកំពូលគឺសប្តាហ៍ជាន់ខ្ពស់ APEC នៅទីក្រុង Da Nang ។ ឆ្នាំ APEC ២០១៧ ជាសក្ខីភាពរស់រវើកសរឲ្យឃើញនូវសកម្មភាពកិច្ចការបរទេសពហុភាគីរបស់វៀតណាម តាមនោះការពារនិងជម្រុញប្រកបដោយប្រសិទ្ធិភាពរាល់ផល ប្រយោជន៍​យុទ្ធសាស្ត្ររបស់វៀតណាម ព្រមទាំងសម្តែងនូវស្មារតីជាសមាជិកមាន ការទទួលខុសត្រូវរបស់​សហគមន៍​​អន្តរជាតិ។

ក្នុង ២០១៨ និងបណ្តាឆ្នាំខាងមុខ វិស័យការទូតរបស់វៀតណាមនឹងបន្តអនុវត្ត ព្រមៗគ្នានូវរាល់ភារៈកិច្ចទំនាក់​ទំ​​នងការបរទេស និងត្រៀមជាស្រេចសម្រាប់តួនាទីជាប្រធានអាស៊ាន ក្នុងឆ្នាំ ២០២០និងឈរឈ្មោះជាសមាជិក​មិនអចិន្រ្តៃយ៍ ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ អាណត្តិ២០២០-២០២១៕

តាម VOV5 - វិទ្យុសម្លេងវៀតណាម

បណ្តាព័ត៌មានបានផ្សាយ