11/04/2016 09:58 GMT+7 Email Print Like 0

សមាជិកសភានិងប្រជាជនជឿជាក់រដ្ឋាភិបាលថ្មីនឹងសកម្មនិងប្រសិទ្ធិភាព


សមាជិកសភានិងប្រជាជនជឿជាក់រដ្ឋាភិបាលថ្មីនឹងសកម្មនិងប្រសិទ្ធិភាព

ដោយមានការអនុម័តទៅលើសេចក្ដីសំណូមពរ របស់នាយករដ្ឋមន្ត្រីអំ​ពីការចាត់តាំង ឧបនាយករដ្ឋមន្ត្រីចំនួន៣រូប និង​រដ្ឋមន្ត្រី ប្រធាន​ស្ថាប័នចំនួន១៨រូប​សមាជិករដ្ឋាភិបាលចំនួន២៧រូប។ បណ្ដាសមាជិកសភា និង​ប្រជាជន​បាន​សម្ដែង​នូវគោលបំណង ទៅលើរដ្ឋាភិបាលថ្មីមួយប្រកបដោយសកម្ម ប្រសិទ្ធិភាព ប្តេជ្ញាចិត្ត​ថែមទៀត ក្នុងការងារ​គ្រប់​គ្រង បញ្ជាណែនាំ​ប្រទេសជាតិ។ លោក Nguyen Sy Cuong សមាជិកសភាមណ្ឌលខេត្ត Ninh Thuan បានអោយដឹងថា៖

“​ខ្ញុំសង្ឃឹមថានឹងមានចំណុចថ្មីជាច្រើន ក្នុងវិស័យនេះ។ នាបច្ចុប្បន្ន យើងត្រូវ​ប្រឈមមុខ​បញ្ហា​ជាច្រើន ដូចជា៖ បញ្ហា​អធិបតេយ្យភាពកោះសមុទ្រ ជីវភាពរស់​ នៅរបស់ប្រជាជន ការគ្រប់គ្រងនិងប្រើប្រាស់ដីធ្លី។”  រីឯ អ្នក​បោះ​ឆ្នោត​Tran Dinh Tru នៅរដ្ឋធានីហាណូយ មានគោលបំណងថា៖

“​ខ្ញុំឃើញថ្នាក់ដឹកនាំថ្មីច្រើន ដែលក្នុងនោះមានអ្នកវ័យក្មេងជាច្រើន។ ខ្ញុំមានគោល​បំណង​ថា ជួរថ្នាក់​ដឹកនាំថ្មី​នេះត្រូវ​សកម្ម ធ្វើ​សកម្មភាព​ច្រើនថែមទៀត។ទី​ពីរគឺត្រូវគោរពសិទ្ធិប្រជាធិបតេយ្យ របស់ប្រជាជនថែមទៀត៕”

 

តាម VOV5 – វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ