17/07/2015 08:55 GMT+7 Email Print Like 0

សមាជិកសភាអ៊ីតាលីអំពាវនាវឲ្យទ្វីបអឺរ៉ុបឡើងសម្លេងអំពីសកម្មភាពរបស់ចិននៅសមុទ្រ​ខាងកើត

នាថ្ងៃទី១៤ខែកក្កដាឆ្នាំ​២០១៥​ ក្នុងសម័យសួរដេញដោលនៅគណៈកម្មាធិការ កិច្ច​ការបរទេស​​នៃ​សភាជាន់​​ទាប​អ៊ីតាលី​ អំពី​បញ្ហា​សមុទ្រ​ខាង​កើត និងស្ថានភាព​សន្តិ​សុខ​​តំបន់ បណ្ដា​សមាជិក​សភាអ៊ីតាលី​បានអំពាវនាវ​ឲ្យ​រដ្ឋា​ភិបាល​ប្រទេសនេះ និង​ប្រទេសអឺរ៉ុបនានា​ឡើងសម្លេង​យ៉ាង​ខ្លាំងក្លា អំពីសកម្មភាពរំលោភច្បាប់អន្តរជាតិ​របស់​ចិន​នៅសមុទ្រខាង​កើត។ អញ្ជើញចូលរួមសម័យសួរដេញដោលនេះ ឯកអគ្គ​រដ្ឋទូត​វៀត​ណាម​ប្រចាំ​នៅ​អ៊ីតា​លី លោក Nguyen Hoang Long បានអះអាងនូវអធិប​តេយ្យភាពរបស់​វៀត​ណាម ចំពោះ​បណ្ដាកោះ​នៅសមុទ្រ​ខាងកើត។ ទស្សនៈមុនក៏​ដូចជាក្រោយ​របស់វៀត​ណាម​ក្នុងការដោះស្រាយ​បញ្ហាសមុទ្រ​ខាងកើត​គឺភាគី​នា​នាគោរពស្ថានភាព​ដើម ពុំ​ប្រើប្រាស់ឬ​គំរាម​កំហែងប្រើ​ប្រាស់ អំពើហឹង្សា ដោះ​ស្រាយ​ជំលោះ​តាម​សន្តិ​វិធី ដោយ​ឈរលើមូលដ្ឋាន​គោរពឯករាជ្យ អធិបតេយ្យ​ភាព បូរណ ភាព​ដែន​ដីនិង​សមស្រប​ជាមួយ​ច្បាប់​អន្តរជាតិ ជា​ពិសេស​គឺអនុ​សញ្ញាអ.ស.ប ស្ដីពីច្បាប់សមុទ្រ​ឆ្នាំ១៩៨២ សេចក្ដីថ្លែង​ការណ៍ ស្ដីពីការប្រតិបតិ្ត​ការរបស់​ភាគីនានានៅ​សមុទ្រខាង​កើត (DOC)៕
 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ