19/07/2015 10:44 GMT+7 Email Print Like 0

សមាជិកសភាអាមេរិកអំពាវនាវជួយឧបត្ថម្ភប្រឆាំងមហិច្ឆតារបស់ចិននៅសមុទ្រខាងកើត


សមាជិកសភាអាមេរិកអំពាវនាវជួយឧបត្ថម្ភប្រឆាំងមហិច្ឆតារបស់ចិននៅសមុទ្រខាងកើត (Image: VNA)

ក្នុងសេចក្តី​ប្រកាសមួយនា​ថ្ងៃទី១៧ខែកក្កដាឆ្នាំ២០១៥​ ព្រឹទ្ធ​សមាជិក​អាមេរិក​ចំនួន ៤ គឺ លោក John McCain លោក Jack Reed ​លោក  Bob Corker និងលោក​ Ben Cardin បានឡើង​សម្លេង​អះអាង​គាំទ្រ​ចំពោះ​ការ​ប្តឹងចិន​របស់ ហ្វីលី​ពីន​ព្រម​ទាំង អំពាវ​នាវឲ្យរដ្ឋាភិបាល​អាមេរិក​ជួយ ឧបត្ថម្ភប្រទេស​នានា ក្នុងតំបន់​ប្រឆាំង​ជាមួយ​មហិច្ឆតា​ទន្ទ្រានកាន់​កាប់​សមុទ្រ ខាងកើត​របស់ចិន។ ព្រឹទ្ធស​មាជិក​ទាំងបួន​រូបពោល​ខាង​លើបាន​លើក​ច្បាស់​ថា៖ គេមិន​គាំទ្រភាគីណា​មួយ​ក្នុងជំលោះនៅសមុទ្រខាងកើត​ឡើយ ប៉ុន្តែ អាមេរិក​ស្វា​គមន៍​កិច្ចសន្យា​ប្រ​​ដេញ​តាម​ដំណោះស្រាយ​គត្តិយុត្តិ របស់រដ្ឋាភិបាលហ្វីលីពីន។ ក្នុងពេល​ដែលចិន​កំពុង​កសាង​និង​យោ​ធា​ភាវូបនីយកម្ម​បណ្ដាកោះនៅសមុទ្រ ខាង​កើតហើយ​បង្កើន​ការដាក់​សម្ពាធ​ទៅលើប្រេស​ជិតខាង​ដើម្បី​ទទួល​បានគោល​ដៅរបស់​ខ្លួន ដោយ​ហេតុនេះ ហ្វីលីពីនបន្តរក្សាការខំប្រឹង​ប្រែងដោះស្រាយ​ជំលោះ​ដោយ​សន្តិវិធី​សមស្របនឹងច្បាប់អន្តរជាតិនិងតាមរយៈយន្តការ​អាជ្ញា​កណ្ដាល​អន្តរជាតិ។ ប្រការ​នេះគឺ​ជា​ទង្វើ​គួរ​ឲ្យ​លើក​ទឹក​ចិត្ត។

​បណ្ដាសមាជិក​សភាអាមេរិកត្រូវបន្តគាំ​ទ្រប្រទេសសម្ព័ន្ធមិត្ត និងដៃគូដែល​កំពុង​តស៊ូប្រឆាំង​នឹង​មហិច្ឆតា​របស់​​ចិន ​តាមរយៈ​ការអនុវត្ត​សកម្ម​ភាព នាវារ​ចរណ៍​ អាកាសចរណ៍​សេរី​ នៅសមុទ្រខាងកើតនិងសមុទ្រ Hoa  Tung ផ្តល់​ជំនួយ​សំរាប់​កំលាំងការពារឆ្នេរ​សមុទ្រ របស់ប្រទេសអាស៊ីអាគ្នេយ៍ ដំណើរការធ្វើសមយុទ្ធ​ជាដើម៕

 

តាម VOV5 - វិទ្យុសម្លេងវៀតណាម
 

បណ្តាព័ត៌មានបានផ្សាយ